យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករ Jorginho បានសម្រេចចិត្តក្នុងការចុះកុងត្រារយៈពេល៣ឆ្នាំហើោយជាមួយនឹងក្លឹបប្រេស៊ីឡ Flamengo មុនពេលដែលក្លឹបនឹងត្រូវលេងពាន Club World Cup។
កីឡាករអ៊ីតាលីរូបនេះបាន ក្លាយទៅជាកីឡាករគ្មានតម្លៃខ្លួន តាំងតែពីចុងរដូវកាលមកម្ល៉េះហើយតាមផែនការនឹងត្រូវផ្ទេរទៅចូលរួមក្លឹបប្រេស៊ីលនេះ ដែលគាត់នឹងបន្តលេងរហូតដល់ឆ្នាំ២០២៨។
កីឡាករវ័យ៣៣ឆ្នាំរូបនេះធ្លាប់លេងឲ្យ Arsenal បាន១៨ខែប៉ុណ្ណោះ និងបានបន្តបានមួយរយៈពេលខ្លីទៀតកាលពីរដូវក្តៅឆ្នាំទៅ។ជាលទ្ធផលគាត់បានបង្ហាញខ្លួន បាន៧៨ដងឲ្យក្លឹបនិងក្រោយមកក៏មិនសូវបានបង្ហាញខ្លួនទៀតឡើយ។
បច្ចុប្បន្នកំពុងបន្តព្យាបាលរបួសផង ក្រោយការបង្ហាញ ខ្លួនចុងក្រោយឲ្យក្លឹបប្រកួតប៉ះនឹង Brentford កាលពីខែមេសា។ថ្វីត្បិតតែមិន អាចលើកពានអ្វីជាមួយនឹង Arsenal បានតែកីឡាកររូបនេះធ្លាប់បានលើកពាន EURO 2020 ជាមួយនឹងប្រទេសអ៊ីតាលីម្តងដែរ៕
ប្រែសម្រួល៖ស៊ុនលី
