ភ្នំពេញ៖ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០២៥ លោក ស្រី ចាន់ថន ប្រធានក្លិបគុនខ្មែរអន្តរជាតិ (KKIF) និងអនុប្រធានសហព័ន្ធគុនខ្មែរអន្តរជាតិ តំណាងក្រុមគ្រួសារក្រុមហ៊ុន9NG បរិច្ចាគថវិកា ចំនួន២០,០០០,០០០ និងអង្ករចំនួន ២០តោន ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ “រួមគ្នាស័្មគ្រចិត្ត ដើម្បី។

អំណោយរបស់លោកស្រី ចាន់ថន ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលជាចូលរួមចំណែកមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាកដោយគ្រោះមហន្តរាយផ្សេងៗ និងក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ “រួមគ្នាស័្មគ្រចិត្ត ដើម្បីសហគមន៍មានសុខភាព និងមានភាពធន់នឹងអាកាសធាតុ”។

កាលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ លោក ស្រី ចាន់ថន ប្រធានក្លិបគុនខ្មែរអន្តរជាតិ (KKIF) និងអនុប្រធានសហព័ន្ធគុនខ្មែរអន្តរជាតិបានទទួលជោគជ័យយ៉ាងត្រចះត្រចង់លើឆាកអន្តរជាតិសម្រាប់ប្រទេសកម្ពុជា ក្នុងនោះលោកនាំយកខ្សែក្រវ៉ាត់ WBC KUN KHMER របស់ស្ថាប័នប្រដាល់ពិភពលោក World Boxing Council (WBC) មកដល់ទឹកដីកម្ពុជាជាផ្លូវការ៕

