កីឡា

ក្រុមអត្តពលិកតេក្វាន់ដូ WT រាជធានីខេត្តចំនួន១១ ចូលរួមការប្រកួតកីឡា សិស្សបឋមសិក្សា ថ្នាក់ជាតិឆ្នាំ២០២៥

ភ្នំពេញ៖ក្រុមកីឡាករ-កីឡាករតេក្វាន់ដូ WT ចំនួន ១១ រាជធានីខេត្ត ក្នុងចំណោម ២៥រាជធានីខេត្ត ចូលរួមក្នុងព្រឹត្តិការណ៍ ប្រកួតកីឡាសិស្សបឋម សិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ ក្រោមប្រធានបទ ៖ “កីឡាដើម្បីសុខភាព សិក្សា” ក្រុម ដែលប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ដែលរៀបចំ ដោយក្រសួងអប់រំ យុវជន និងកីឡាក្រោម ការសហការ បច្ចេកទេសជាមួយ ខេមរសហព័ន្ធកីឡាតេក្វាន់ដូ ។

គ្រូបង្វឹក និងក្រុមកីឡាករ -កីឡាករតេក្វាន់ដូ WT មកពីរាជធានីខេត្តចំនួន១១ មានចំនួន ៧៥ នាក់ ក្នុងនោះក្រុមកីឡាករ -កីឡាករចំនួន ៦៤ នាក់ និងគ្រូបង្វឹក ១១នាក់ ដូចជា ភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ធំ ខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តព្រៃវែង ខេត្តមណ្ឌលគិរី ខេត្តសៀមរាប និងខេត្តស្ទឹងត្រែង ការប្រកួតនៅអាគារហ្វឹក ហាត់ដំបូលទូក ប៊ូយ៉ុង-ខ្មែររបស់សហព័ន្ធ ក្នុងពហុកីឡដ្ឋាន ជាតិអូឡាំពិក ៕
ដោយ៖លី ភីលីព

Most Popular

To Top