កីឡា

Inter Milan រកគ្រាប់បាល់ បាននាទីទី៩៩ ទំលាក់ Barcelona ឡើងវគ្គផ្តាច់ព្រ័ត្រ Champions League

Gaol

ប្រកួតដ៏ជក់ចិត្ត កាលពីយប់មិញ ជាជើងទី២ នៃការប្រកួតវគ្គ១ភាគ៤ រវាងក្រុមខ្លាំងអ៊ីតាលី Inter Milan និងក្រុម Barcelona បានបញ្ចប់ទៅដោយ លទ្ធផលប្រផិតប្រផោយ ។

ការប្រកួតទាំងពីរជើងបានធ្វើឲ្យ Inter Milan អាចយកឈ្នះ លើក្រុម Barcelona ក្នុងលទ្ធផល៧ទល់នឹង៦ ដោយក្នុងនោះ១គ្រាប់ ចុងក្រោយធ្វើបាននៅនាទីទី៩៩ទៅហើយ។

យប់មិញនេះ Inter Milan ធ្វើបានល្អ ជាងដោយអាចស៊ុត នាំមុខមុន២គ្រាប់តាំងពីតង់ទី១ ហើយបន្តតាមគ្រាប់បាល់ គ្នារហូតដល់ចុងម៉ោង ។ បាល់គ្រាប់ចុងក្រោយនាទីទី៩៩ ទំលាយបានដោយកីឡាករ Frasttesi ។

Inter Milan នឹងត្រូវឡើងទៅវគ្គផ្តាច់ព្រ័ត្រ រងចាំមើលលទ្ធផល នៃការប្រកួតជើងទី២ រវាងក្រុម PSG និង Arsenal ខណៈដែលជើងទី១ PSG បានយកឈ្នះ១គ្រាប់ ទល់នឹង០រួចទៅហើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top