ភ្នំពេញ ៖ សហព័ន្ធកីឡាចំបាប់កម្ពុជា ត្រៀមបញ្ជូនអាជ្ញាកណ្តាលអន្តរជាតិ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំបាប់ចំនួន ១៧ នាក់ ដើម្បីចូលរួមព្រឹត្តិការណ៍ ការបកួត “The 2025 Southeast Asian Wrestling Championship” ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៩ ខែឧសភា ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី ។

លោក កាង ដែនពិសិដ្ឋ គ្រូបង្វឹកជម្រើសជាតិបានប្រាប់ តាមអនឡាញឲ្យដឹងថា សហព័ន្ធត្រៀមបញ្ជូនអាជ្ញាកណ្តាលអន្តរជាតិ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំបាប់ចំនួន ១៧ នាក់ខាងលើនេះ រួមមានកញ្ញា កាង ណុចបវរ ប្រធានប្រតិភូ លោក នុត សេរីរដ្ឋ អាជ្ញាកណ្តាលអន្តរជាតិ លោក កាង ដែនពិសិដ្ឋ គ្រូបង្វឹកជម្រើសជាតិ លោក នុត សុផាល គ្រូជំនួយជម្រើសជាតិ និងលោកស្រី ចូវ សុធារ៉ គ្រូជំនួយជម្រើសជាតិ។

ចំណែកកីឡាករមាន ៩ នាក់ដូចជាកីឡាករ ហេង វុទ្ធី កីឡាករ ហេង រត័្នថា កីឡាករ កែវ សុភ័ក្ត កីឡាករ យុន ប៊ុនណា កីឡាករ ឈឿង ឈាង កីឡាករ លឹម សុខលាង កីឡាករ សឿន សុភាស់ កីឡាករ ឈឿង វាសនា និងកីឡាករ ឆាំ ពិស៊ិន ។ កីឡាការិនីមានចំនួន ៣ នាក់រួមមាន កីឡាករ ជា កញ្ញា កីឡាការិនី ជឿន ស្រីឡែន និងកីឡាការិនី សម្បតិ្ត វណ្ណៈ។

លោក កាង ដែនពិសិដ្ឋ បានបញ្ជាក់ថា លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាបានជួយឧបត្ថម្ភដល់អាជ្ញាកណ្តាលអន្តរជាតិ គ្រូបង្វឹក ក្រុមកីឡាករ-កីឡាការិនីទំាងការហូបចុក ស្នាក់នៅ និងការធ្វើដំណើរចំនួន ១៧ នាក់៕


