The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបកាំភ្លើងធំ Arsenal បានបង្ហាញបំណងមិនចង់បាត់បង់កីឡាករ Saliba ដោយឥតមានតម្លៃខ្លួននោះទេដូចទៅនឹងអ្វីដែល PSG ធ្លាប់បាត់បង់ Kylian Mbappe ទៅឲ្យ Real Madrid ដូចគ្នាកាលពីឆ្នាំទៅនោះ។
ដូច្នេះបច្ចុប្បន្ននេះ Arsenal និងប្រធានផ្នែកកីឡាថ្មីរបស់ក្លឹបបានសម្រេចចិត្តបង្កើតក្រុមការងារមួយដែលនឹងត្រូវចាប់ផ្តើមធ្វើការចរចាដើម្បីបន្តកុងត្រាថ្មីជូនកីឡាករ Saliba ហើយ។
កីឡាករខ្សែការពារសញ្ជាតិបារាំងរូបនេះគឺជាគោលដៅរបស់ Real Madrid ជាយូរមកហើយខណៈដែលកុងត្រាបច្ចុប្បន្ននៅសល់ដល់ឆ្នាំ២០២៧ក្តីប៉ុន្តែ Arsenal ជឿជាក់ថាឳកាសបន្តកុងត្រាថ្មីបន្ថែមទៀតនឹងអាចធ្វើឡើងទៅរួច៕
ប្រែសម្រួល៖ស៊ុនលី
