កីឡា

ក្រុមអត្តពលិកតេក្វាន់ដូ ITF ចំនួន ៤៦ នាក់ចូលរួមការប្រកួតកីឡាសិស្សបឋម សិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥

ភ្នំពេញ៖ក្រុមកីឡាករ-កីឡាករតេក្វាន់ដូ ITF ចំនួន ៨ រាជធានីខេត្តចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ “កីឡាដើម្បីសុខភាព សិក្សា” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាក្រោមការសហការបច្ចេកទេសជាមួយសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា។


គ្រូបង្វឹក និងក្រុមកីឡាករ-កីឡាករតេក្វាន់ដូ ITF មកពីរាជធានីខេត្តចំនួន ៨ មានចំនួន ៥៤ នាក់ ក្នុងនោះក្រុមកីឡាករ-កីឡាករចំនួន ៤៦ នាក់ និងគ្រូបង្វឹក ៨ នាក់ ដូចជា ភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តត្បូងឃ្មុំ ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ការប្រកួតនៅអាគារសហភាពសហព័ន្ធយុនជនកម្ពុជា រាជធានីភ្នំពេញ៕

Most Popular

To Top