ក្រុមបិសាចក្រហម Man UTD បន្តធ្វើបានល្អខ្លាំងណាស់ នៅពានរង្វាន់ក្របខណ្ឌ Europa League ដោយបន្តយកឈ្នះ ការប្រកួតជើងទី២ ទៅលើក្រុម Athletic Clubក្នុងលទ្ធផល៤ ទល់នឹង១កាលពីយប់មិញ។
សរុបទាំងពីរជើង Man UTD ស៊ុតបានទៅដល់៧គ្រាប់ យកឈ្នះក្រុមអេស្បាញ ដើម្បីទៅកាន់វគ្គផ្តាច់ព្រ័ត្រ ប៉ះនឹងក្រុមមកពីអង់គ្លេស ដូចគ្នាគឺមាន់ខ្នាយមាស Spurs ។
៤គ្រាប់យប់មិញនេះ ធ្វើបានដោយដំបូងកីឡាករ Mason Mount នាទីទី៧២និងបន្តដោយ Casemiro នាទីទី៧៩និង Hojlund នាទីទី៨៥និងចុងក្រោយដោយ Mount ដដែលនាទីទី៩០បូក១។
គួរឲ្យដឹងដែរថា ការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងក្រុម Man UTD និង Spurs នឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែឧសភានៅទីក្រុង Bilbao ប្រទេសអេស្បាញ៕
ប្រែសម្រួល៖ស៊ុនលី
