ហ្វីលីពីន៖នេះបើយោងតាមប្រភព ESPN ដកស្រង់ប្រភពបានឲ្យដឹងថា ស្តេចប្រដាល់ហ្វីលីពីន លោក Manny Pacquiao បានវិលត្រឡប់មកកាន់សង្វៀនវិញ ដើម្បីប្រកួតជាមួយអ្នកប្រដាល់ Mario Barrios ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់សកលជើងឯក WBC Welterweight នៅថ្ងៃទី ១៩ ខែកក្កដានៅទីក្រុង Las Vegas បន្ទាប់ពី ចូលនិវត្តន៍ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express។
កីឡាករជនជាតិហ្វីលីពីនមានអាយុ ៤៦ ឆ្នាំបានឈ្នះជើងឯកពិភពលោកក្នុងការបំបែកឯកទកម្មទម្ងន់ ៨ ពី Flyweight ដល់ Super Welterweight ។ លោកបានចូលនិវត្តន៍នៅឆ្នាំ ២០២១ បន្ទាប់ពីអាជីពរបស់លោក ក្នុងនោះលោកធ្លាប់ប្រកួតបានចំនួន ៧២ ដង លោកបានឈ្នះ ៦២ ដង ចាញ់ ៨ដង និងស្មើ ២ដង ។
សមាជិកព្រឹទ្ធសភាហ្វីលីពីនពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២២ លោក Pacquiao បានឈរឈ្មោះជាប្រធានាធិបតីនៅឆ្នាំ២០២២ ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងការប្រកួតប្រជែងសម្រាប់ព្រឹទ្ធសភា ដោយការបោះឆ្នោតនឹងធ្វើឡើងនៅថ្ងៃទី ១២ ខែឧសភា។
ស្តេចប្រដាល់ហ្វីលីពីន Pacquiao វាយចេញលឿនរហ័ស និងល្បឿននៃកណ្តាប់ដៃបានធ្វើឲ្យលោកក្លាយជាអ្នកប្រដាល់វាយលុកកំពូលម្នាក់ក្នុងប្រវត្តិសាស្ត្រកីឡានេះនឹងត្រូវបញ្ចូលក្នុងសាលកិត្តិនាមអន្តរជាតិនៅខែក្រោយ៕ https://e.vnexpress.net/news/sports/boxing/pacquiao-to-come-out-of-retirement-for-title-shot-report-4883621.html
