កីឡា

ភ្នំពេញដណ្តើមមេដាយចំនួន៧ គ្រឿងលើប្រភេទកីឡាហែលទឹកនៃការប្រកួតកីឡា សិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៥ ប្រភេទកីឡាតេក្វាន់ដូ WT

ភ្នំពេញ៖ រាជធានីភ្នំពេញដណ្តើមមេដាយចំនួន៧ គ្រឿង ខណៈខេត្តព្រៃវែងដណ្តើមបានមេដាយ ៣ គ្រឿងលើប្រភេទកីឡាហែលទឹកក្នុងព្រឹតិ្តការណ៍ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៥ ក្រោមប្រធានបទ៖ “កីឡាដើម្បីសុខភាពសិក្សា” ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡាក្រោមការសហការបច្ចេកទេសជាមួយសហព័ន្ធកីឡាខ្មែរហែលទឹក។

ក្នុងឱកាសពិធីបិទប្រភេទកីឡាតេក្វាន់ដូ WT នក្នុងព្រឹត្តិការណ៍ប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥នេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា លោក ហែម គីរី អគ្គលេខាធិការតំណាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានសហព័ន្ធកីឡាខ្មែរហែលទឹក ព្រមទំាងតំណាងមន្ទីរអប់រំកាយ និងកីឡាទំាង៧។

រាជធានីភ្នំពេញដណ្តើមបានមេដាយចំនួន ៧ គ្រឿង មេដាយមាស ២ គ្រឿង មេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរិទ្ធ ២ គ្រឿង ខេត្តព្រៃវែងដណ្តើមបានមេដាយចំនួន ៣ គ្រឿង មេដាយមាស ២ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ខេត្តកំពង់ចាមដណ្តើមមេដាយចំនួន ៣ គ្រឿង មេដាយមាស ២ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង និងខេត្តស្ទឹងត្រែង ដណ្តើមមេដាយចំនួន ៤ គ្រឿង មេដាយមាស ១ គ្រឿង មេដាយប្រាក់ ២ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង។

ចំណែកខេត្តកណ្តាលដណ្តើមបានមេដាយចំនួន ៣ មេដាយមាស ១ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ខេត្តបន្ទាយមានជ័យដណ្តើមបានមេដាយចំនួន ៣ គ្រឿង មេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង និងខេត្តបាត់ដំបងដណ្តើមបានមេដាយប្រាក់ ១គ្រឿង ។

លោក ហែម គីរី បានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាកម្រិតបឋមសិក្សា គឺមិនផ្តោតសំខាន់ទៅលើការឈ្នះចាញ់នោះឡើយ គឺផ្តោតទៅលើមិត្តភាព សាមគ្គីភាព ការយោគយល់គ្នា ស្រលាញ់គ្នា និងបង្កើនសុខភាពល្អបរិបូរណ៍ដើម្បីជំរុញសុខភាពសិក្សារបស់ប្អូនៗឲ្យទទួលបានជោគជ័យ។ ការធ្វើសកម្មភាពអប់រំកាយ និងកីឡាជាប្រចាំ និងទៀងទាត់ ក្រៅពីទទួលបានសុខភាពល្អ បញ្ញាស្មារតីរឹងមាំ គឺអាចឲ្យប្អូនៗមានទម្លាប់កំណត់វិន័យខ្លួនឯង ចេះសម្រេចចិត្តខ្លួនឯង ចេះទទួលខុសត្រូវខ្លួនឯង ចេះកំណត់គោលដៅខ្លួនឯង ពិសេសចេះមានភាពអត់ធ្មត់ មិនបោះបង់ការតស៊ូព្យាយាម ពោលគឺឈ្នះលើខ្លួនឯង។

ក្រុមកីឡាករ-កីឡាករហែលទឹកមកពីចំនួន ៧ រាជធានីខេត្តរួមមានភ្នំពេញ កណ្តាល កំពង់ចាម បាត់ដំបង ព្រៃវែង ស្ទឹងត្រែង បន្ទាយមានជ័យ) ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ “កីឡាដើម្បីសុខភាព សិក្សា” មាន កីឡាករ-កីឡាការិនីចំនួន ៣៧នាក់ ក្នុងនោះស្រី១៥នាក់ គ្រូបង្វឹកចំនួន ១០នាក់ មន្ត្រីគណៈកម្មការ ចំនួន ២៥នាក់ និងមានវិញ្ញាសាប្រកួតចំនួន ៨វិញ្ញាសា៕

ដោយ៖ លី ភីលីព

Most Popular

To Top