កីឡា

ក្រុមអត្តពលិកចំបាប់កម្ពុជា ១២នាក់ បានធ្វើដំណើរទៅប្រទេសសិង្ហបុរី ដើម្បីចូលរួមការបកួត “The 2025 Southeast Asian Wrestling Championship”

ភ្នំពេញ៖ នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥នេះ កីឡាករ-កីឡាការិនីចំបាប់ចំនួន ១២ នាក់បានដំណើរចាកចេញពីប្រទេសកម្ពុជាទៅប្រទេសសិង្ហបុរី ដើម្បីចូលរួមព្រឹត្តិការណ៍ការបកួតកកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥ “The 2025 Southeast Asian Wrestling Championship” ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៩ ខែឧសភា ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីអាជ្ញាកណ្តាលអន្តរជាតិ និងគ្រូបង្វឹក គ្រូជំនួយចាកចេញកាលពីពេលព្រឹកមិញ។

លោក កាង ដែនពិសិដ្ឋ គ្រូបង្វឹកជម្រើសជាតិបានប្រាប់តាមអនឡាញឲ្យដឹងថា សហព័ន្ធត្រៀមបញ្ជូនអាជ្ញាកណ្តាលអន្តរជាតិ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំបាប់ចំនួន ១៧ នាក់ខាងលើនេះរួមមានកញ្ញា កាង ណុចបវរ ប្រធានប្រតិភូ លោក នុត សេរីរដ្ឋ អាជ្ញាកណ្តាលអន្តរជាតិ លោក កាង ដែនពិសិដ្ឋ គ្រូបង្វឹកជម្រើសជាតិ លោក នុត សុផាលគ្រូជំនួយជម្រើសជាតិ និងលោកស្រី ចូវ សុធារ៉ គ្រូជំនួយជម្រើសជាតិ។

កីឡាករមាន ៩ នាក់ដូចជាកីឡាករ ហេង វុទ្ធី កីឡាករ ហេង រត័្នថា កីឡាករ កែវ សុភ័ក្ត កីឡាករ យុន ប៊ុនណា កីឡាករ ឈឿង ឈាង កីឡាករ លឹម សុខលាង កីឡាករ សឿន សុភាស់ កីឡាករ ឈឿង វាសនា និងកីឡាករ ឆាំ ពិស៊ិន ។ កីឡាការិនីមានចំនួន ៣នាក់រួមមាន កីឡាករ ជា កញ្ញា កីឡាការិនី ជឿន ស្រីឡែន និងកីឡាការិនី សម្បតិ្ត វណ្ណៈ។

លោក កាង ដែនពិសិដ្ឋ បានបន្តថាលោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងនិងជានាយកវិទ្យាស្ថានខេមអេដ។ បានជួយឧបត្ថម្ភដល់អាជ្ញាកណ្តាលអន្តរជាតិ គ្រូបង្វឹក ក្រុមកីឡាករ-កីឡាការិនីទំាងការហូបចុក ស្នាក់នៅ និងការធ្វើដំណើរចំនួន ១៧នាក់៕

ដោយ៖ លី ភីលីព

Most Popular

To Top