កីឡា

Napoli ត្រៀមប្រជែង AT Madrid ដើម្បីកុងត្រារបស់ Darwin Nunez

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធ Darwin Nunez បានក្លាយទៅជាគោលដៅថ្មីរបស់ក្លឹបធំៗនៅអឺរ៉ុបសម្រាប់រដូវក្តៅនេះខណៈដែលដំណឹងនៃការចាកចេញពី Liverpool កាន់តែច្រើនឡើង។

ក្នុងនោះគេសង្កេតឃើញថាក្លឹបធំៗចំនួន២ដែលនឹងត្រូវប្រជែងគ្នាដែលមានដូចជា Napoli ទើបប្រកាសចំណាប់អារម្មណ៍ជាមួយនឹងកុងត្រាខ្សែប្រយុទ្ធអ៊ុយរ៉ាហ្គាយរូបនេះនិងដើម្បីប្រជែងជាមួយនឹង AT Madrid មកពីអេស្បាញនោះផង។

គួរឲ្យដឹងដែរថាកីឡាករវ័យ២៥ឆ្នាំរូពនេះក៏នឹងអាចផ្ទេរទៅលេងជាមួយនឹងក្លឹបអ្នកមានលុយធំៗរបស់អារ៉ាប់និងអាហ្សង់ទីនផងដែរដូចជា River Plate ឬក្លឹបនៅលីគកំពូលអារ៉ាប់។

គួរឲ្យដឹងដែរថាមកដល់បច្ចុប្បន្ន Nunez រកបាន៤០គ្រាប់ហើយសម្រាប់ Liverpool ចាប់តាំងតែពីបានចូលរួមជាមួយគ្នាហើយប៉ុន្តែនៅរដូវកាលចុងក្រោយនេះគាត់រកបានតែ៧គ្រាប់ប៉ុណ្ណោះហើយហាក់ដូចជាមិនសូវទទួលបានការចាប់អារម្មណ៍ពីសំណាក់គ្រូបង្វឹកលោក Arne Slot សម្រាប់ផែនការថ្មីរដូវកាលក្រោយឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top