ភ្នំពេញ៖ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ កីឡាករចំបាប់កម្ពុជា កីឡាករ យុន ប៊ុនណា ដណ្តើមបានមេដាយសំរិទ្ធ ១គ្រឿង លើវិញ្ញាសាប្រភេទទម្ងន់ ៧០ គីឡូក្រាម freestyle ក្នុងព្រឹត្តិការណ៍ការបកួតកកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥ “The 2025 Southeast Asian Wrestling Championship” ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៩ ខែឧសភា ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី។

លោក កាង ដែនពិសិដ្ឋ គ្រូបង្វឹកជម្រើសជាតិបានប្រាប់តាមអនឡាញឲ្យដឹងថា ម្ចាស់មេដាយមាសបានទៅលើកីឡាករចំបាប់តៃវ៉ាន់ Hong Yu Chen ម្ចាស់មេដាយប្រាក់បានទៅលើកីឡាករចំបាប់អូស្រ្តាលី David Wang និងម្ចាស់មេដាយសំរីទ្ធ បានទៅលើកីឡាករចំបាប់កម្ពុជា កីឡាករ យុន ប៊ុនណា ដណ្តើមបានមេដាយសំរិទ្ធ ១គ្រឿង លើវិញ្ញាសាប្រភេទទម្ងន់ ៧០ គីឡូក្រាម freestyle
សហព័ន្ធត្រៀមបញ្ជូនអាជ្ញាកណ្តាលអន្តរជាតិ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំបាប់ចំនួន១៧ នាក់ខាងលើនេះរួមមានកញ្ញា កាង ណុចបវរ ប្រធានប្រតិភូ លោក នុត សេរីរដ្ឋ អាជ្ញាកណ្តាលអន្តរជាតិ លោក កាង ដែនពិសិដ្ឋ គ្រូបង្វឹកជម្រើសជាតិ លោក នុត សុផាលគ្រូជំនួយជម្រើសជាតិ និងលោកស្រី ចូវ សុធារ៉ គ្រូជំនួយជម្រើសជាតិ។

កីឡាករមាន ៩ នាក់ដូចជាកីឡាករ ហេង វុទ្ធី កីឡាករ ហេង រត័្នថា កីឡាករ កែវ សុភ័ក្ត កីឡាករ យុន ប៊ុនណា កីឡាករ ឈឿង ឈាង កីឡាករ លឹម សុខលាង កីឡាករ សឿន សុភាស់ កីឡាករ ឈឿង វាសនា និងកីឡាករ ឆាំ ពិស៊ិន ។ កីឡាការិនីមានចំនួន ៣ នាក់រួមមាន កីឡាករ ជា កញ្ញា កីឡាការិនី ជឿន ស្រីឡែន និងកីឡាការិនី សម្បតិ្ត វណ្ណៈ។

លោក កាង ដែនពិសិដ្ឋ បានបន្តថាលោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងនិងជានាយកវិទ្យាស្ថានខេមអេដ។បានជួយឧបត្ថម្ភដល់អាជ្ញាកណ្តាលអន្តរជាតិ គ្រូបង្វឹក ក្រុមកីឡាករ-កីឡាការិនីទំាងការហូបចុក ស្នាក់នៅ និងការធ្វើដំណើរចំនួន ១៧ នាក់៕
ដោយ៖ លី ភីលីព
