យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថាកីឡាករខ្ចីជើងរបស់ Aston Villa ដែលកំពុងជាប់កុងត្រា ជាមួយនឹង Man UTD គឺកីឡាករ Marcus Rashford នៅតែជាគោលដៅដ៏ធំ របស់ Barcelona នៅឡើយទេ។
កីឡាករខ្សែប្រយុទ្ធអង់គ្លេសរូបនេះ នៅតែជាកីឡាករគោលដៅដែល Barcelona ចង់បាននិងជឿជាក់ថា អាចមកចូលរួមក្លឹបបានទោះបីជាបច្ចុប្បន្ន នៅមិនទាន់ដោះស្រាយ រួចបញ្ហាកុងត្រាខ្ចីជើងនៅ Aston Villa ក្តី។
គួរឲ្យដឹងដែរថា Barcelona ធ្លាប់បានបរាជ័យម្តងហើយ ក្នុងការចចារជាមួយនឹង Man UTD កាលពីខែមករាដោយ បញ្ចប់ទៅត្រឹមកុងត្រាខ្ចីជើងទៅ Aston Villa ជំនួសវិញ៕
ប្រែសម្រួល៖ស៊ុនលី
