កីឡា

Galatasaray ដាក់សំណើរសុំចរចា Sancho ពីតោខៀវ Man UTD

Goal

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបតួគី Galatasary បានរៀបចំឯកសារសំណើ រួចរាល់ហើយដើម្បីសុំចរចា ជាមួយនឹងកីឡាករខ្សែ ប្រយុទ្ធអង់គ្លេសកំពុងធ្លាក់ជើង Jadon Sancho ។

កីឡាករវ័យ២៥ឆ្នាំរូប នេះបច្ចុប្បន្នកំពុងលេងខ្ចីជើងឲ្យក្លឹបតោខៀវ Chelsea នៅឡើយដោយសារ តែមិនអាចបង្ហាញសមត្ថភាពបានល្អឡើយ ពេលលេងជាមួយនឹងក្លឹបដើម Man UTD ចាប់តាំងពីពេលផ្ទេរមកពី Borussia Dortmund។

បច្ចុប្បន្នឳកាសបង្ហាញខ្លួនលេងនៅអង់គ្លេស ហាក់ដូចជាមានកម្រិតទាបខ្លាំងណាស់ ដោយសារទាំង Chelsea និង Man UTD ហាក់ដូចជាមិនសូវមានផែនការ ជាមួយនឹងខ្សែប្រយុទ្ធនេះដូចគ្នា។

ដូច្នេះការផ្ទេរទៅលេងនៅតួគី គឺជាជម្រើសមួយថ្មីនិងចុងក្រោយសម្រាប់ Sancho ដើម្បីអាចទទួលបានពេលវេលា បង្ហាញនិងហ្វឹកហាត់សមត្ថភាពឡើងវិញបាននៅពេលនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top