The Goal ចេញផ្សាយនៅថ្ងៃ នេះបានឲ្យដឹងថាក្លឹបយក្សអ៊ីតាលី Juventus បានចូលរួមជាមួយនឹងក្លឹប AT Madrid ហើយក្នុងការប្រជែងយកកុងត្រា កីឡាករខ្សែប្រយុទ្ធ ស្លាបកំពុងឡើងជើង Anthony។
កីឡាកររបស់ Man UTD រូបនេះបច្ចុប្បន្នកំពុង លេងឲ្យក្លឹបអេស្បាញ Real Betis នៅឡើយក្នុងនាមជាកីឡាករខ្ចីជើង ក្រោយពេលដែលមិនអាចបង្ហាញ សមត្ថភាពរបស់ខ្លួនឡើយ ជាមួយនឹងក្លឹបអង់គ្លេស កាលពីរដូវកាលកន្លងមក ព្រមទាំងបានទទួលពាក្យរិះគន់ជាច្រើនពីសំណាក់អ្នកគាំទ្រក្លឹបទៀតផង។
យ៉ាងណាក្តី Anthony ផ្ទាល់ហាក់ដូចជាមិនមានបំណង ទៅលេងនៅអ៊ីតាលីនោះទេ ដូច្នេះគាត់ប្រហែលជា សម្រេចចិត្តអាចបន្តលេងខ្ចីជើង រដូវកាលក្រោយបន្ថែមទៀតជាមួយនឹង Betis ដដែលឬជាមួយនឹង Villareal និង AT Madrid វិញម្តង៕
ប្រែសម្រួល៖ស៊ុនលី
