ភ្នំពេញ ៖ ក្រុមកីឡាបាល់ទាត់យុវជនក្រសួងអប់រំ យុវជន និងកីឡាបានចាញ់ក្រុមកីឡា បាល់ទាត់យុវជន ក្រសួងមហាផ្ទៃវគ្គ ៨ក្រុមចុងក្រោយ នៃព្រឹត្តិការណ៍ការ ប្រកួតកីឡាបាល់ទាត់ ពានរង្វាន់មិត្តភាពយុវជន អន្តរក្រសួង-ស្ថាប័ន លើកទី១០ ឆ្នាំ២០២៥ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ។

ក្រុមកីឡាបាល់ទាត់ យុវជនក្រសួងអប់រំ យុវជន និង កីឡាបានចាញ់ក្រុមកីឡាបាល់ទាត់យុវជន ក្រសួងមហាផ្ទៃវគ្គ ៨ក្រុមចុងក្រោយ ក្នុងលទ្ធផល បច្ចេកទេស ០ ទល់នឹង ២ ដែលធ្វឲ្យ ក្រុមកីឡាបាល់ទាត់យុវជន ក្រសួងមហាផ្ទៃបានធ្វើដំណើរឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របន្តទៀត ។
ចំណែកក្រុមកីឡាបាល់ទាត់យុវជន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានប្រកួតចាញ់ ក្រុមកីឡាបាល់ទាត់យុវជន ក្រសួងសុខាភិបាល ក្នុងលទ្ធផល បច្ចេកទេស ១ ទល់នឹង ២ ចំពោះលទ្ធផលនេះធ្វើឲ្យក្រុមកីឡាបាល់ទាត់យុវជន ក្រសួងសុខាភិបាល បានធ្វើដំណើរឡើង វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែរ ដូច្នេះគណៈកម្មការរៀបចំ បានរកឃើញក្រុមជើងខ្លាំង ២ ក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ គឺក្រុមកីឡាបាល់ទាត់យុវជន ក្រសួងមហាផ្ទៃ និងក្រុមកីឡាបាល់ទាត់យុវជន ក្រសួងសុខាភិបាល ៕




