ទីក្រុង Niamey ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា ការប្រកួតប្រដាល់ ដែលប្រមូលផ្តុំអ្នកប្រដាល់ មកពីប្រទេស រុស្ស៊ី និងតំបន់ Sahel នៃទ្វីបអាហ្រ្វិក ត្រូវបានធ្វើឡើងនៅប្រទេស នីហ្សេរីយ៉ាកាលពីថ្ងៃសុក្រ ដើម្បីរំលឹកខួបលើកទី ៨០ នៃជ័យជម្នះក្នុងសង្គ្រាមលោកលើកទី២ ដោយអ្នកប្រដាល់មក ពីប្រទេសនីហ្សេរីយ៉ា ម៉ាលី ប៊ូគីណាហ្វាសូ និងរុស្ស៊ីនឹងប្រកួតជាមួយគ្នានៅទីក្រុង Niamey ។
ការប្រកួតរៀបចំដោយអង្គការមិនមែនរដ្ឋាភិបាល ‘Niger-Russia Together Hand in Hand’ ការប្រកួតសម្ព័ន្ធភាពរុស្ស៊ី-Sahel បានធ្វើឡើងនៅមជ្ឈមណ្ឌល ប្រដាល់ក្នុងកីឡដ្ឋាន Niamey’s City Stadium។ វាបង្ហាញអ្នកប្រយុទ្ធមកពី ប្រទេសរុស្ស៊ី ម៉ាលី នីហ្សេរីយ៉ា និងប៊ូគីណាហ្វាសូ។ ព្រឹត្តិការណ៍នេះធ្វើឡើង ក្រោមបទប្បញ្ញត្តិ ប្រដាល់ស្ម័គ្រចិត្តដែលមានន័យថា មានការប្រកួតចំនួនបីជុំក្នុង រយៈពេលបីនាទីសម្រាប់ការប្រកួតនីមួយៗ។
សេវាសារព័ត៌មាន របស់សហព័ន្ធកីឡា ប្រដាល់រុស្ស៊ីបានរាយការណ៍ កាលពីថ្ងៃអាទិត្យថា នេះគឺជាដំណើរ ទស្សនកិច្ចលើកដំបូង ដែលមិនធ្លាប់មានរបស់អ្នកប្រដាល់រុស្ស៊ី ទៅកាន់សាធារណរដ្ឋនីហ្សេ។ ការប្រកួតសរុបចំនួនប្រាំមួយត្រូវបានធ្វើឡើង ក្នុងអំឡុងពេលការប្រកួត ដែលមានអ្នកប្រដាល់ចំនួន ១២ នាក់ក្នុង ៣ ប្រភេទទម្ងន់។
អ្នកប្រដាល់រុស្ស៊ី Pavel Zhigulsky ទទួលបានជ័យជំនះក្នុងប្រភេទទម្ងន់ ៦៧ គីឡូក្រាម។ ប្រភេទទម្ងន់ ៧៥គីឡូក្រាម កីឡាករ Pardevan Mohamed របស់ Burkina Faso និង Abdul Baki Amadou របស់ Niger យកឈ្នះ។ ក្នុងប្រភេទទម្ងន់៨២គីឡូក្រាម កីឡាករ Traore Abubakar របស់ប្រទេសម៉ាលី បានយកឈ្នះ Houssaini Hassan មកពីប្រទេស Niger ដោយសន្លប់ក្នុងទឹកទី២ ខណៈ Sandvidi Abdul Aziz របស់ Burkina Faso ក៏បានយកឈ្នះក្នុងផ្នែកដូចគ្នាដែរ៕
