កីឡា

មាតាចិត្តធម៌ ៖ លោកស្រី កែ សួនសុភី ប្រធានក្លិបកីឡាបាល់ទាត់ វិសាខានឹងបើកប្រាក់ខែជូនគ្រួសារសពកីឡាករ ទេស សម្បត្តិ រហូតដល់បញ្ចប់កុងតា

ភ្នំពេញ៖ តាមប្រភពច្បាស់ការមួយបានឲ្យដឹងថា លោកស្រី កែ សួនសុភី ដែលជាប្រធានក្លិបកីឡាបាល់ទាត់ វិសាខា នឹងបើកប្រាក់ខែជូនគ្រួសារសពរបស់កីឡាករ ទេស សម្បត្តិ ដែលបានទទួលមរណភាពក្នុងវ័យ ២៥ ឆ្នាំរហូតដល់បញ្ចប់កុងតាជាមួយនឹងក្លឹប។

សកម្មភាពរបស់លោកស្រី កែ សួនសុភី បានបង្ហាញពីយកចិត្តទុកដាក់ ផ្តល់តម្លៃ និងកិត្តិយសជូនកីឡាករឆ្នើមក្លិបកីឡាបាល់ទាត់ វិសាខា។ លោកស្រីប្រធានតែងតែ យកចិត្តទុកដាក់ និងកិត្តិយសជូនកីឡាកររបស់ក្លិបកីឡាបាល់ទាត់ វិសាខាគ្រប់រូបទំាងយុវជនរហូតដល់ក្រុមឈុតធំ។

នាពេលថ្មីៗនេះ លោកស្រី កែ សួនសុភី ប្រធានក្លិបកីឡាបាល់ទាត់ វិសាខា បានរៀចំកន្លែងសម្រាប់គោរពវិញ្ញាណក្ខន្ធរបស់កីឡាករ ទេស សម្បត្តិដែលបានទទួលមរណភាពក្នុងវ័យ ២៥ ឆ្នាំនៅកីឡដ្ឋានព្រីនរបស់ខ្លួន ដែលមានទីតាំងស្ថិននៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ លោកអភិសន្តិបណ្ឌិត ស សុខា ស្ថាបនិកក្លិប និងលោកស្រី កែ សួនសុភី ប្រធានក្លិបកីឡា បាល់ទាត់ វិសាខា អមដំណើរដោយថ្នាក់ដឹកនាំ គណៈគ្រប់គ្រង បុគ្គលិក ក្រុមការងារគ្រូ និងកីឡាករ-កីឡាការិនី របស់យើង បានអញ្ជើញ និងចូលរួមគោរពវិញ្ញាណក្ខន្ធរបស់កីឡាករ ទេស សម្បត្តិនៅគេហដ្ឋាន ស្ថិតនៅភូមិព្រៃពង្រ ឃុំរកាកោះ ស្រកគងពិសី ខេត្តកំពង់ស្ពឺ៕

ដោយ៖ លី ភីលីព

Most Popular

To Top