កីឡា

Xavi Simons ប្រាប់ក្លឹប RB Leipzig ថាមិនចង់បន្តទៀតនោះទេ

RT News

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា កីឡាករឆ្នើម Xavi Simons ត្រូវបានគេរាយការណ៍ថា នឹងមិនមានបំណង ក្នុងការបន្តលេង ជាមួយនឹងក្លឹប RB Leipzig ទៀតនោះទេហើយជឿជាក់ថា ក៏កំពុងមានទំនាក់ទំនង ជាមួយនឹងក្លឹប Man UTD ផងដែរ។

ប្រភពដដែលបានសរសេរទៀតថា កីឡាករ Simons បានត្រៀមខ្លួនរួច ទៅហើយក្នុងការចាកចេញពី Leipzig ទោះបីជាក្លឹបបានព្យាយាម ក្នុងការចរចានិងបង្កើន លក្ខខណ្ឌមួយចំនួនក្តី ។ គេជឿជាក់ថាកីឡាករហូឡង់រូបនេះ មានគោលដៅធំៗ ចំនួន២នៅពេលនេះគឺទី១ជាមួយនឹង Man UTD និងមួយទៀតជាមួយនឹងក្លឹប Bayern Munich។

គួរឲ្យដឹងដែរថា Simons បានចូលរួមជាមួយនឹង Leipzig ក្នុងកុងត្រាខ្ចីជើង កាលពីរដូវក្តៅមុនពីក្លឹប PSG និងលទ្ធភាពក្នុងការទិញដាច់ នៅខែមករាក្នុងតម្លៃខ្លួន៤២លានផោន ប៉ុន្តែការចរចាមិនជោគជ័យ ទេសម្រាប់កីឡាករវ័យ២២ឆ្នាំរូបនេះហើយជឿជាក់ថា នឹងអាចមានតម្លៃខ្លួនថ្មីដល់ទៅ៦៧លានផោន នៅរដូវក្តៅខាងមុខនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top