យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD បានត្រៀមខ្លួនរួចរាល់ ហើយក្នុងការចែកផ្លូវជា មួយនឹងកីឡាករខ្សែប្រយុទ្ធ Marcus Rashford ជាមួយនឹងតម្លៃលក់ ប្រមាណជា៤០លានផោន។
យ៉ាងណាក្តីក្លឹប Aston Villa ដែលកំពុងខ្ចីជើងកីឡាករអង់គ្លេសរូបនេះ នោះគឺមិនស្ថិតនៅក្នុងជម្រើសល្អ ដើម្បីអាចមានលទ្ធភាពក្នុងការទិញយក Rashford បានឡើយទោះបីជាមានអទិភាពមុនគេក្តី។
កីឡាករវ័យ២៧ឆ្នាំរូបនេះបានបន្ត លេងកុងត្រាខ្ចីជើងឲ្យ Aston Villa តាំងតែពីខែមករានិងបានបង្ហាញ ទំរង់លេងល្អប្រសើរឡើងវិញ ជាងពេលនៅ Old Trafford និងកំពុងធ្វើឲ្យមានការចាប់អារម្មណ៍ យ៉ាងខ្លាំងពិសំណាក់ក្លឹបផ្សេងៗផងដែរ ក្នុងនោះសូម្បីតែ Barcelona
តាមផែនការបើមិនមានអ្វីប្រែប្រួល ស្តីអំពីការដោះដូរកីឡាករ ឬបន្តកុងត្រាខ្ចីជើងថ្មីទេនោះ Rashford នឹងត្រូវត្រឡប់ចូលហ្វឹកហាត់វិញជាមួយនឹង Man UTD នៅត្រឹមខែកក្កដាខាងមុខនេះហើយ៕
ប្រែសម្រួល៖ស៊ុនលី
