កីឡា

សហព័ន្ធខ្មែរកីឡាហែលទឹក ប្រកាសរៀបចំកម្មវិធី ការប្រកួតកីឡាហែលទឹក វ័យចាស់ (Master Swimming Competition) មានអាយុចាប់ពី៣០ឆ្នាំ រហូតដល់ ៧០ ឆ្នាំ

ភ្នំពេញ ៖ សហព័ន្ធខ្មែរកីឡាហែលទឹក បានប្រកាសរៀបចំកម្មវិធី ការប្រកួតកីឡាហែលទឹកវ័យចាស់ (Master Swimming Competition) ដែលមានអាយុចាប់ពី៣០ ឆ្នាំរហូតដល់ ៧០ ឆ្នាំ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ នៅអាងហែលទឹក នៃពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ។

លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹកបាននិយាយថា ការប្រកួតកីឡាហែលទឹក វ័យចាស់ ធ្វើឡើងដោយសហព័ន្ធខ្មែរ កីឡាហែលទឹក មានគោលបំណងជាចង់ផ្តល់ ឱកាសដល់មហាជន ទំាងជនជាតិខ្មែរ និងជនជាតិ បរទេសរស់ ក្នុងប្រទេសកម្ពុជា ដែលមានវ័យចាស់ចូលរួម ហើយការប្រកួតនេះប្រព្រឹត្តទៅ ដោយផ្តោត ទៅលើការចូលរួមដើម្បីបង្កើតមិត្តភាព និងសុខភាពជាមួយគ្នាទៅវិញទៅមក ។

លោកបានបន្តថា ការប្រកួតលើកទី១ មានកីឡាករ-កីឡាការិនី និងបងៗ ដែលស្រលាញ់កីឡាហែលទឹក គាត់តែងតែង ហ្វឹកហាត់ ដើម្បីសុខភាពក្តី និងសប្បាយចិត្ត ទើបសហព័ន្ធសម្រេចចិត្តរៀបចំ ឲ្យគាត់ចូលរួម ប្រកួតបង្ហាញសមត្ថភាពផ្ទាល់ទៀតផង ព្រមទំាងហ្វឹកហាត់បន្ថែមទៀតដើម្បីការប្រកួតកីឡាហែលទឹកវ័យចាស់ (Master Swimming Competition) ។

លោកអគ្គលេខាធិការបានបន្តថា ចំណុចសំខាន់ចង់បាន គឺជាប្រមូលធនធានមហាជន និងអត្តពលិមចូលនិវត្តន៍ ដើម្បីជ្រើសរើសកីឡាករ-កីឡាការិនីវ័យចាស់ចូលរួមការប្រកួតកីឡាហែលទឹកវ័យចាស់កម្រិតអន្តរជាតិ ដោយសារសហព័ន្ធហែលទឹកអន្តរជាតិបានរៀបចំការប្រកួតកីឡាហែលទឹកវ័យចាស់ជើងឯកពិភពលោកជារៀងរាល់ឆ្នាំ។

ការប្រកួតមានកម្រិតអាយុ៖ចាប់ពីអាយុ ៣០ ឆ្នាំដល់ ៣៥ ឆ្នាំ ចាប់ពីអាយុ ៣៦ ឆ្នាំដល់ ៤០ ឆ្នាំ ចាប់ពីអាយុ ៤១ ឆ្នាំដល់ ៤៥ ឆ្នាំ ចាប់ពីអាយុ ៤៦ ឆ្នាំដល់ ៥០ ឆ្នាំ ចាប់ពីអាយុ ៥១ ឆ្នាំដល់ ៥៥ ឆ្នាំ ចាប់ពីអាយុ ៥៦ ឆ្នាំដល់ ៦០ ឆ្នាំ ចាប់ពីអាយុ ៦១ ឆ្នាំដល់ ៦៥ ឆ្នាំ និងចាប់ពីអាយុ ៦៦ ឆ្នាំដល់ ៧០ ឆ្នាំ៕

Most Popular

To Top