ស្រុកខ្សាច់កណ្ដាល ៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកធនាគារអភិវឌ្ឍជនបទ និងកសិកម្ម អនុប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងារ ចលនាយុវជនស្រុកខ្សាច់កណ្តាល តំណាងលោកអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងអរិយក្សត្រ ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម ស្រុកមុខកំពូល ស្រុកកៀនស្វាយ និងស្រុកពញាឮ នៅទីលានបាល់ទាត់ វិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេស ហ៊ុនសែន រ៉ូតា ខ្សាច់កណ្តាល ស្ថិតនៅឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលបានចូលរួមជាអធិបតី ក្នុងពិធីបើកការប្រកួតបាល់ទាត់យុវជន ស្រុកខ្សាច់កណ្តាល ពានរង្វាន់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រចាំឆ្នាំ២០២៥ លើកទី៦ ។

សមាសភាព ចូលរួម ក្នុងពិធីបើកការប្រកួតកីឡានេះរួមមាន លោក ចេង ឌីណា អភិបាល នៃគណៈអភិបាល ស្រុកខ្សាច់កណ្តាល អនុប្រធាន ក្រុមការងារ ចលនាយុវជន របស់ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុក ក្រុមការងារចលនាយុវជន របស់ក្រុមការងារ ថ្នាក់កណ្ដាលចុះជួយឃុំ ក្រុមការងារយុវជន ឃុំទាំង១២ គណៈកម្មការ អាជ្ញាកណ្ដាល សសយក និងកីឡាករទាំង ១២ ក្រុម។

លោក លោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាលបានមានប្រសាសន៍ថា ការប្រកួតនេះធ្វើឡើង ផ្តល់ឪកាសដល់យុវជន បំពេញនូវក្តីប្រាថ្ញា ព្រមទាំងបានបញ្ចេញនូវសមត្ថភាព ការចូលរួមទស្សនា សម្រាប់អ្នកគាំទ្រ ស្រលាញ់កីឡាជាមួយនឹងស្នាមញញឹម សាមគ្គីភាព មិត្តភាព ភាតរភាព និងទំនាក់ទំនងជាសារវន្ត ដែលមិនអាចខ្វះបានឡើយ ។ បច្ចុប្បន្ននេះរដ្ឋបាលស្រុកខ្សាច់កណ្តាល បាននឹងកំពុងយកចិត្តទុកដាក់ ពង្រឹងគុណភាព នៃរៀបចំការ ប្រកួត តាមស្តង់ដារកម្រិតខ្ពស់ មានជាអាទិ៍សម្រាប់ក្រុមកីឡាបាល់ទាត់ យុវជន តាមនៅបណ្តាឃុំទូទាំងស្រុក ពិសេសបានផ្តល់ ឳកាសដល់ យុវជន ក្នុងមូលដ្ឋានស្រុកបានចូលរួម និងកីឡាបាល់ទាត់ មានមន្រី្តជំនាញ កំពុងរៀបចំផែនការ ការអភិឌ្ឍនវិស័យកីឡា ជំរុញ និងលើកទឹកចិត្តដល់យុវជន យុវតីឲ្យលេងកីឡាទំាងអស់គ្នា ដើម្បីឲ្យចៀសផុត ពីគ្រឿងអបាយប្រមុខផ្សេងៗ ដែលនាំឲ្យប៉ះពាល់ កិត្តិយសគ្រួសារ ខ្លួនផ្ទាល់ និងប្រទេសជាតិទំាងមូល ។

លោកបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ដោយការយកចិត្តទុកដាក់ របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចំពោះវិស័យកីឡា ដោយបានចង្អុលបង្ហាញ ណែនាំដល់ក្រុមការងារឲ្យរៀបចំ បង្កើតក្រុមកីឡាយុវជន នៅឃុំទាំង១២ ក្នុងស្រុកខ្សាច់កណ្តាល និងរៀបចំឲ្យមានកម្មវិធីប្រកួត ដណ្តើមពានរង្វាន់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងជំរុញការ អភិវឌ្ឍវិស័យកីឡានៅស្រុកខ្សាច់កណ្ដាល ឲ្យមានការរីកចម្រើន ពីព្រោះថា ការលេងកីឡានាំមកនូវសុខភាពល្អ បញ្ញាវាងវៃ មានសាមគ្គីភាព មិត្តភាព និងថែមទាំងបង្កើតនូវបរិយាកាស សប្បាយរីករាយទៀតផង ។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោកបណ្ឌិត កៅ ថាច បានប្រកាសបើកការប្រកួត និងដាក់ឲ្យប្រើប្រាស់ទីលានបាល់ទាត់ វិទ្យាល័យ ហ៊ុន សែន ROTA ខ្សាច់កណ្ដាលជាផ្លូវការ ដើម្បីបម្រើជូនក្មួយៗ ដែលចូលចិត្តលេងកីឡា ព្រោះកីឡាផ្តល់ឪកាសដល់យុវជន បំពេញនូវក្តីប្រាថ្ញា ព្រមទាំងបានបញ្ចេញ នូវសមត្ថភាព ការចូលរួមទស្សនា សម្រាប់អ្នកគាំទ្រ ស្រលាញ់កីឡាជាមួយនឹងស្នាមញញឹម សាមគ្គីភាព និងមិត្តភាពពីឃុំមួយទៅឃុំ និងពីយុវជនម្នាក់ទៅយុវជនម្នាក់ទៀត ៕






