The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបហង្សក្រហម Liverpool នឹងមិនប្រើប្រាស់ពេលវេលាយូរ ពេកនោះទេដើម្បិស្វែងរកកីឡាករ មកជំនួសតំណែង របស់កីឡាករ Trent Alexander Arnold ដែលបានប្រកាសថានឹងចាក ចេញពីក្លឹបនៅពេលខងាមុខទៅហើយនោះ។
កីឡាករ Trent បានប្រកាស អំពីការចាកចេញ កាលពីដើមខែនេះបន្ទាប់ពីក្លឹប បានលើកពានលីគកំពុល អង់គ្លេសសាជាថ្មី ដើម្បីទៅចូលរួមជាមួយនឹងមិត្តរួមក្រុមជម្រើសជាតិរបស់ខ្លួនកីឡាករ Jude Bellingham នៅក្លឹប Real Madrid។
យ៉ាងណាក្តី Liverpool មិនស្ថិតនៅមួយកន្លែងនោះទេសម្រាប់តំណែងខ្សែការពារស្លាបស្តាំនេះដោយសម្លឹងឃើញកីឡាករ Jeremie Frimpong រួចទៅហើយសម្រាប់មកជំនួសតំណែងនេះ។
កីឡាករ Frimpong ដែលបច្ចប្បន្នកំពុង លេងឲ្យក្លឹប Bayer Leverkusen នោះអាចមានតម្លៃខ្លួនប្រមាណ ជាង៣០លានផោនហើយ បើមិនមានអ្វីប្រែប្រួល ទេកីឡាករហូឡង់វ័យ២៤ឆ្នាំរូបនេះ នឹងអាចផ្ទេរមកចូលរួមក្លឹបអង់គ្លេស បាននៅរដូវកាលក្រោយ៕
ប្រែសម្រួល៖ស៊ុនលី
