ភ្នំពេញ៖ ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានក្លាយជាជើងឯកក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ខេមបូឌានព្រីមៀរលីគ រដូវកាល ២០២៣/២០២៤ “Cambodian Premier League 2024/25” ខណៈក្រុមបាល់ទាត់វិសាខាឈរចំណាត់ថ្នាក់លេខ៣ នៅឆ្នាំ២០២៥ នៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ កម្រិតធំក្នុងប្រទេសកម្ពុជាដែលរៀបចំការប្រកួត ដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។


ចំណែកក្រុមបាល់ទាត់ ភ្នំពេញក្រោន ទទួលបានតំណែងជើងឯករងនៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ខេមបូឌានព្រីមៀរលីគ រដូវកាល ២០២៣/២០២៤ “Cambodian Premier League 2024/25” បន្ទាប់ពីក្រុមនេះបានយកឈ្នះក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្នុងលទ្ធផលបច្ចេកទេស ៥ទល់នឹង ០។

រីឯក្រុមបាល់ទាត់វិសាខាឈរចំណាត់ថ្នាក់លេខ ៣ ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់ខេមបូឌានព្រីមៀរលីគ រដូវកាល ២០២៣/២០២៤ “Cambodian Premier League 2024/25” ក្រោយក្រុមនេះបានយកឈ្នះក្រុមបាល់ទាត់ អង្គរថាយហ្គឺរ ក្នុងលទ្ធផលបច្ចេកទេស២ ទល់នឹង ១ នៅសប្តាហ៍ទី៣២ ។

បញ្ជាក់៖ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀងទទួលបាន ៧៦ ពិន្ទុគ្រងតំណែងជើងឯក ក្រុមបាល់ទាត់ ភ្នំពេញក្រោន ទទួលបាន ៧២ ពិន្ទុ គ្រងតំណែងជើងឯករង ក្រុមបាល់ទាត់វិសាខា ទទួលបាន ៦៥ ពិន្ទុ ឈរចំណាត់ថ្នាក់លេខ ៣ ៕
ដោយ៖ លី ភីលីព
