កីឡា

Cunha នឹងមានលទ្ធភាពផ្ទេរមក Man UTD កាន់តែច្រើននៅសប្តាហ៍ក្រោយ ជាមួយនឹងឈុតលេខ១០របស់ក្លឹប

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD នឹងធ្វើការរៀបចំការងារដើម្បីផ្ទេរកីឡាករ Matheus Cunha ពីក្លឹប Wolves នៅសប្តាហ៍ក្រោយ។

តាមផែនការក្លឹបនឹងត្រូវចំណាយតម្លៃខ្លួនកីឡាករប្រមាណជា៦២,៥លានផោនព្រមទាំងអាចនឹងប្រគល់ឈុតឯកសណ្ឋានលេខ១០ឲ្យទៅកីឡាករថែមទៀតផង។

Cunha បានចូលរួមជាមួយនឹងក្លឹប Wolves តាំងតែពីឆ្នាំ២០២៣ពីក្លឹប AT Madrid ហើយរដូវកាលនេះកីឡាករប្រេស៊ីលអាចស៊ុតបញ្ចូលទីបាន១៧គ្រាប់និងមានព័ត៌មានផ្ទេរទៅចូលរួមក្លឹបជាច្រើនផ្សេងទៀតក្រៅពតែពី Man UTD ផងដូចជា Chelsea និង Spurs៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top