កីឡា

ស្ត្រីដែលនិយាយ បង្ខូចឈ្មោះកីឡាករ Son Heung-min ជុំវិញការមានផ្ទៃពោះ បានរំលូតកូនហើយ

កូរ៉េខាងត្បូង ៖ ប៉ូលីសកូរ៉េខាងត្បូង បានបញ្ជាក់ថា ស្ត្រីដែលបង្ខូចកេរ្តិ៍ឈ្មោះកីឡាករបាល់ទាត់ឆ្នើមកូរ៉េខាងត្បូង លោក Son Heung-min ដោយអះអាងថា នាងមានផ្ទៃពោះ ជាមួយលោក បានរំលូតកូន បើទោះបីជាអត្តសញ្ញាណរបស់ឪពុករបស់ក្មេងនេះ នៅតែមិនច្បាស់លាស់ក៏ដោយ យោងតាមការចេញ ផ្សាយពីគេហទំព័រ VN Express ។

ប៉ូលីស Gangnam បាននិយាយកាលពីថ្ងៃចន្ទថា កំណត់ត្រាវេជ្ជសាស្រ្តបានផ្ទៀងផ្ទាត់ការមានផ្ទៃពោះ និងការរំលូតកូនរបស់ស្ត្រីនោះ ដែលមានឈ្មោះថា នាង Yang មានអាយុ ២០ ឆ្នាំ ទោះជាយ៉ាងណាក៏ ដោយភាពជាឪពុកមិនត្រូវបានបង្កើតឡើងទេ។

កាលខែមិថុនា ឆ្នាំ ២០២៣ នាង Yang ត្រូវបានគេរាយការណ៍ថា បានផ្ញើរូបភាពអ៊ុលត្រាសោនរបស់លោក Son ដោយអះអាងថា នាងមានផ្ទៃពោះកូន របស់នាងហើយទាមទារប្រាក់ ។ ក្រោយមកនាងបានទទួលប្រាក់ចំនួន ៣០០ លានវ៉ុន ស្មើនឹង ២២០,០០០ដុល្លារអាមេរិក បន្ទាប់ពីបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងមិនបង្ហាញព័ត៌មាន។

បុរសម្នាក់មានអាយុ ៤០ ឆ្នាំ ដែលមានឈ្មោះថា នាង Yong ត្រូវបានគេចោទប្រកាន់ថាបានជាប់ពាក់ព័ន្ធកាលពីដើមឆ្នាំនេះ ហើយបានព្យាយាមជំរិត ទារប្រាក់ ៧០ លានវ៉ុនបន្ថែមទៀត ដោយគំរាមបង្ហាញរឿងនេះជាសាធារណៈ។ ការប្ដឹងនោះមិនបានជោគជ័យទេ ក្រោយមកលោក Son បានចាត់វិធានការតាមផ្លូវច្បាប់ ៕

Most Popular

To Top