កីឡា

Chelsea ងាកមកចាប់អារម្មណ៍ខ្សែការពារ Benfica  តម្លៃ៤៦លានផោនវិញ

Goal

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបតោខៀវ Chelsea បានងាកមកធ្វើការចរចាជាមួយនឹងកីឡាករ Tomas Araujo វិញបន្ទាប់ពីបានខកចិត្តនឹងការចរចាជាមួយនឹងកីឡាករ Dean Huijsen ។

កីឡាករ Huijsen គឺជាគោលដៅរបស់ក្លឹប Chelsea ជាយូរមកហើយប៉ុន្តែចុងក្រោយប្រហែលជានឹងត្រូវសម្រេចចិត្តផ្ទេរទៅចូលរួមជាមួយនឹងក្លឹប Real Madrid វិញដោយការយល់ព្រមជាពាក្យសំដីជាមួយគ្នារួចទៅហើយ។

កីឡាករ Araujo បានបង្ហាញទំរង់លេងយ៉ាងល្អទាំងក្នុងលីគនិងពានរង្វាន់ក្រៅស្រុកដូចជា Champions League ហើយកីឡាករវ័យ ២៣ឆ្នាំសញ្ជាតិប៉ទុយហ្គាល់រូបនេះបច្ចុប្បន្នអាចមានតម្លៃប្រមាណជា ៦៨លានផោនប៉ុន្តែក្នុងនោះ Chelsea នឹងហ៊ានចរចាត្រឹមតម្លៃតែ៤៦លានផោនប៉ុណ្ណោះ៕

ប្រែសម្រួល៖ ស៊ុនលី

Most Popular

To Top