កីឡា

កីឡាករ Son Heung-min លើកពានលើកដំបូងក្នុងអាជីពនៅអឺរ៉ុបរយៈពេល ១៥ ឆ្នាំ ខណៈ Tottenham យកឈ្នះ Man United លើកពាន Europa League

Yonhap

អេស្ប៉ាញ ៖ នេះយោងតាមការចេញផ្សាយ ពីគេហទំព័រ Korea Times បានប្រាប់ឲ្យដឹងថា ជាលើកដំបូង ក្នុងអាជីពនៅអឺរ៉ុបរយៈពេល ១៥ ឆ្នាំរបស់កីឡាករបាល់ទាត់ឆ្នើម របស់កូរ៉េខាងត្បូងលោក Son Heung-min  ដែលប្រធានក្រុមជម្រើសជាតិ កូរ៉េខាងត្បូងដែលលេងឲ្យក្រុម Tottenham Hotspur អាចហៅខ្លួនលោកថា ជាម្ចាស់ជើងឯក ។

ក្រុមមាន់ខ្នាយមាស Tottenham បានយកឈ្នះក្រុម Manchester United ក្នុងលទ្ធផល ១-0 នៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ UEFA Europa League នៅកីឡដ្ឋាន San Mames ទីក្រុង Bilbao ប្រទេសអេស្ប៉ាញ កាលពីថ្ងៃពុធ (ម៉ោងក្នុងតំបន់)។ កីឡាករ Brennan Johnson រកបានគ្រាប់បាល់តែមួយគត់ ក្នុងការប្រកួតនៅនាទីទី ៤២ ហើយក្រុម Spurs បន្តលេងយ៉ាងប្រុងប្រយ័ត្ន និងការពាររហូតដល់លើក ពានរង្វាន់ជាលើកដំបូងរបស់ពួកគេ ក្នុងរយៈពេល ១៧ ឆ្នាំ។

កីឡាករជនជាតិកូរ៉េខាងត្បូង លោក Son បានជំនួសតំណែង Richarlison នៅនាទីទី ៦៧ បានលើកពានដំបូង នៃអាជីពក្លឹបរបស់លោក ដែលបានចាប់ផ្តើមនៅឆ្នាំ ២០១០ ជាមួយ Hamburger SV ក្នុងប្រទេសអាល្លឺម៉ង់ ។

ពួកគេបានចូលរួមជាមួយ Spurs ក្នុងឆ្នាំ ២០១៥ ។ លោកបានលេង និងចាញ់ក្នុងវគ្គផ្តាច់ព្រ័ត្រដ៏សំខាន់ចំនួន២ជាមួយក្លឹប North London នៅ UEFA Champions League ឆ្នាំ ២០១៩ និងពាន English Football League (EFL) Cup ឆ្នាំ ២០២១ ។ ពានរង្វាន់ចុងក្រោយបំផុត របស់ក្រុមនេះនៅមុនសប្តាហ៍នេះ បានមកដល់នៅ EFL Cup ឆ្នាំ ២០០៨ ។

Spurs ក៏ជាក្រុមឈរលេខមួយទៅ Chelsea នៅ Premier League សម្រាប់រដូវកាល២០១៦-១៧។ នេះគឺជាពានរង្វាន់ទ្វីបទីមួយរបស់ Tottenham ចាប់តាំងពីពួកគេបានឈ្នះពានរង្វាន់ UEFA Cup ដែលជាការចាប់កំណើតពីមុននៃ Europa League ក្នុងឆ្នាំ១៩៨៤។

ចំណែកក្រុមបាល់ទាត់ជើងខ្លាំង Man United បន្តសម្រុកយ៉ាងខ្លាំងក្រុម Tottenham Hotspur ដើម្បីតាមស្មើប៉ុន្តែសកម្មភាពមិនអាចទៅរួច ក៏ផ្តល់ឱកាស Tottenham Hotspur  ទទួលជោគជ័យនៅចុងបញ្ចប់របស់ពួកគេក្នុងតង់ទី ២ និងក្លាយជាម្ចាស់ជើងឯកពានរង្វាន់ UEFA Europa League តែម្តង៕

Most Popular

To Top