កីឡា

Chelsea ហ៊ានចរចា កីឡាករខ្សែប្រយុទ្ធតម្លៃខ្លួន ១០០លានអឺរ៉ូម្នាក់ កំពុងលេងនៅអាល្លឺម៉ង់

Goal

យោងតាមការចេញផ្សាយ របស់ The Goal បានឲ្យដឹងថា ក្លឹបតោខៀវ Chelsea កំពុងត្រៀមខ្លួនរួចរាល់ ហើយក្នុងការចរចាជាមួយនឹងកីឡាករ ដែលមានតម្លៃខ្លួនដល់ទៅ១០០លានអឺរ៉ូឬប្រមាណជា៨៤ លានផោនពីលីគកំពូលអាល្លឺម៉ង់។

កីឡាករខ្សែប្រយុទ្ធ Hugo Ekitike ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Frankfurt បានក្លាយទៅជាគោលដៅដ៏មានសក្តានុពលសម្រាប់ក្លឹប Chelsea ត្រៀមរដូវកាលក្រោយ។

កីឡាកររូបនេះដំបូងឡើយលេងត្រឹមជាកីឡាករខ្ចីជើងពីក្លឹប PSG ប៉ុណ្ណោះ កាលពីឆ្នាំ២០២៣ ប៉ុន្តែក្រោយមកក៏ត្រូវបានទិញដាច់ កាលពីរដូវក្តៅមុនក្រោយបានបង្ហាញ ទំរង់លេងដ៏ល្អជាមួយនឹងក្លឹប ។

គួរឲ្យដឹងដែរថា គ្រាប់បាល់បញ្ចូលទីទាំង២២គ្រាប់របស់និង ជួយក្រុមរកបាន១២គ្រាប់កាលពីរដូវកាលមុនបានជួយឲ្យក្លឹប Frankfurt ឡើងទៅដល់លេខរៀងទី៣ ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនលេង នៅលីគកំពូលរបស់អាល្លឺម៉ង់៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top