កីឡា

លោក គុជ គីមឡុង នៅតែបន្តដឹកនាំប្រធាន សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ឆ្នាំ២០២៥-២០២៩

ភ្នំពេញ ៖ លោក គុជ គីមឡុង នៅតែបន្តដឹកនាំប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជាឆ្នាំ២០២៥-២០២៩ អាណត្តិថ្មី ទី៣ ឆ្នាំ២០២៥-២០២៩ បន្ទាប់ពីសមាជិកប្រតិបត្តិ សម្រេចបោះឆ្នោតជ្រើសរើសរូបលោក បន្តដឹកនាំសហព័ន្ធនៅមហាសន្និបាត សហព័ន្ធបញ្ចប់អាណត្តិទី២ ២០២១-២០២៥ និងបន្តអាណត្តិទី៣ ២០២៥-២០២៩ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នៅទីស្នាក់ការសហព័ន្ធ ក្នុងគណៈកម្មាធិការជាតិ អូឡាំពិកម្ពុជា។

សម្រាប់សមាជិកថ្មីអាណត្តិទី៣ ឆ្នាំ២០២៥-២០២៥ ចំនួន ៩ រូប៖លោក គុជ គីមឡុង ប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជាឆ្នាំ២០២៥-២០២៩ លោក វេជ្ជបណ្ឌិត សុខ សំបូរ អនុប្រធាន លោក ឃាង ពីវ អនុប្រធាន លោក សេក សុភ័ក្រ អគ្គលេខាធិការ លោក ហូយ សូណា អគ្គលេខាធិការរង លោក គាង ម៉េងសៀង អគ្គលេខាធិការរង លោក សេក សុភ័ណ អគ្គហេរញ្ញឹក លោក គ្រួច ចន្ថារិទ្ធ អគ្គហេរញ្ញឹករង និងលោក មាន មានិត ជាសមាជិក ។
អាណត្តិទី២ ២០២១-២០២៥ លោក គុជ គីមឡុង ដែលបានចំណាយពេលដ៏មានតម្លៃទំាងអស់ កម្លាំងកាយចិត្តដឹកនាំសហព័ន្ធ កីឡាមួយនេះឲ្យទទួលបានជោគជ័យគួរជាទីមោទនេះ ។ ក្រោមការដឹកនាំរបស់លោកបានធ្វើឲ្យប្រភេទកីឡាអុកចត្រង្គមានកិត្តិនាមទាំង ក្នុងប្រទេសកម្ពុជា និងលើឆាកអន្តរជាតិ ។

លោកក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអនុប្រធាន អគ្គលេខាធិការ អគ្គលេខាធិការរង អគ្គហេរញ្ញិក និងសមាជិក-សមាជិកា គណៈកម្មាធិការប្រតិបត្តិ និងមន្ត្រី សហព័ន្ធទាំងអស់ ក្នុងអាណត្តិមុនៗ ដែលជាប្រតិបត្តិករដោយផ្ទាល់ បានខិតខំជំរុញឲ្យមានវឌ្ឍនភាព នៃប្រភេទកីឡាអុកចត្រង្គនេះ នៅកម្ពុជា ។ គណៈកម្មាធិការប្រតិបត្តិបានបញ្ចេញអស់កម្លាំងកាយចិត្ត នូវស្មារតីមោះមុត ក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍ប្រភេទកីឡាអុកចត្រង្គឲ្យកាន់តែល្បីល្បាញ ទាំងក្នុងប្រទេស តំបន់ និងលើឆាកអន្តរជាតិ ៕

Most Popular

To Top