កីឡា

Al Hilal កំណត់ពេលវេលាសម្រេចចិត្តសាជាថ្មីសម្រាប់ Fernandes ជុំវិញកុងត្រាផ្ទេរតម្លៃ ២០០លានផោន

Afp

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹបអ្នកមាន Al Hilal បានបើកការចរចាសាជាថ្មីជាមួយនឹងក្លឹប Man UTD និងតារាឆ្នើមរបស់ក្លឹបគឺកីឡាករ Bruno Fernandes ដើម្បីពិនិត្យឡើងវិញកុងត្រាដែលមានតម្លៃជិត ២០០លានផោនដើម្បីផ្ទេរមកលីគអឺរ៉ុប។

ក្លឹបកំពូលអារ៉ាប់នេះក៏បានសម្រេចដាក់កំណត់ពេលវេលា សម្រាប់ការពិចារណាចុងក្រោយរបស់ខ្លួននៅត្រឹមឧសភានេះប៉ុណ្ណោះ ក្នុងនោះកីឡាករនឹងអាចទទួលបានកុងត្រា៣ឆ្នាំជាមួយនឹងតម្លៃប្រាក់សប្តាហ៍ដល់ទៅ ៧០ម៉ឺនផោនក្នុងមួយសប្តាហ៍ឬប្រមាណជា ៦៥លានផោនក្នុងរដូវកាល។

ដើម្បីអាចបង្កើនល្បឿននៃការចរាចនេះផងដែរក្លឹប Al Hilal ក៏នឹងត្រូវចរចាជាមួយនឹងដើម្បីផ្តល់តម្លៃខ្លួនកីឡាករទៅឲ្យក្លឹប Man UTDប្រមាណជា១០០លានផោនផងដែរ។

បច្ចុប្បន្នកីឡាករ Fernandez មានវ័យ ៣០ឆ្នាំទៅហើយនិងបានខកខានពានរង្វាន់ជាច្រើនឲ្យក្លឹបបូករួមទាំងពានរង្វាន់ចុងក្រោយ Europa League ផងដែរ៕

ប្រែសម្រួល៖ ស៊ុនលី

Most Popular

To Top