កីឡា

Enzo Maresca បង្ហាញអំពីជំហរបស់ Chelsea ជុំវិញអនាគតរបស់ Sancho

AFP

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា គ្រូបង្វឹកក្លឹបតោខៀវ Chelsea លោក Enzo Maresca បានចេញមកអះអាងហើយថា ក្លឹបនៅមិនទាន់ធ្វើការសម្រេចចិត្ត នៅឡើយទេ ចំពោះអនាគតរបស់កីឡាករ Jadon Sancho។

ពេលនេះ Chelsea កំពុងត្រៀមរៀបចំខ្លួន ក្នុងការប្រកួត ប្រជែងពានរង្វាន់ Conference League ប្រកួតផ្តាច់ព្រ័ត្រប៉ះនឹង ក្រុមអេស្បាញ Real Betis ហើយដូច្នេះ លោក Maresca បានអះអាងថាក្លឹបនៅមិនទាន់ បានសម្រេចចិត្តចុងក្រោយ នៅឡើយទេចំពោះកីឡាករខ្សែប្រយុទ្ធអង់គ្លេសរូបនេះ។

Sancho បានបង្ហាញខ្លួនចំនួន៤០ដងឲ្យ Chelsea នៅក្នុងគ្រប់ការប្រកួតទាំងអស់ ប៉ុន្តែអាចចាប់ផ្តើមឈុត១១នាក់ ដំបូងត្រឹមតែ១៩ប្រកួតប៉ុណ្ណោះ និងអាចស៊ុតបញ្ចូលទីបាន៤គ្រាប់ និងជួយមិត្តរួមក្រុមរកបាន១០គ្របា់ផងដែរ។

យ៉ាងណាក្តីនៅមិនទាន់ច្បាស់ទេថា កីឡាកររូបនេះ នឹងត្រូវចាកចេញពី Chelsea ត្រឡប់ទៅ Man UTD វិញនៅក្រោយកុងត្រា ខ្ចីជើងអស់សុពលភាព ឬអាចបន្តលេងនៅទីនេះ តែម្តងដោយគ្រាន់តែ Chelsea ចំណាយលុយ៥លានផោនប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top