The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធវ័យក្មេង ឆ្នើមលំដាប់ពិភពលោក Lamine Yamal ជាមួយនឹងកុងត្រាថ្មី របស់ក្លឹបជឿជាក់ថានឹងអាច ទទួលបានប្រាក់កម្រៃយ៉ាងច្រើនបំផុត មួយធៀបទៅនឹងកំពូលកីឡាករ របស់ក្លឹបចាស់ថ្មីទាំងអស់។
ប្រភពដដែលបានសរសេរថា កីឡាករ អេស្បាញរូបនេះនឹងអាចទទួល បានប្រាក់កម្រៃថ្មីដល់ទៅ៣២៥០០០ ក្នុងមួយសប្តាហ៍ព្រមទាំងរយៈពេលកុងត្រាថ្មី ទៅដល់ឆ្នា២០៣១ទៀតផង។
កុងត្រាថ្មីនេះមានន័យថា Yamal នឹងក្លាយទៅជាកីឡាករ ដែលរកបានចំណូលច្រើន ជាងគេបំផុតរបស់ក្លឹបព្រមជាមួយ នឹងតម្លៃខ្លួនសម្រាប់ការដោះដូរណា មួយទៅដល់១ពាន់លានដុល្លារ៕
ប្រែសម្រួល៖ស៊ុនលី
