កីឡា

លោកស្រី អេមី៖ រាល់ចេញទៅចូលរួមប្រកួតកម្រិតអន្តរជាតិ សុទ្ធទទួលបានអនុញ្ញាតពី លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា

ភ្នំពេញ៖សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជាបានប្រកាសជូនដំណឹងដល់មហាជនឲ្យដឹងថា គ្រប់កីឡាករ-កីឡាការិនីកាយវប្បកម្មកម្ពុជាដែលបានចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាកាយវប្បកម្មកម្រិតអន្តរជាតិនានា សុទ្ធតែទទួលបានអនុញ្ញាតពីលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា ដោយមានលិខិតឧទ្ទេសនាមចេញដោយក្រសួងអប់រំ យុវជន និងកីឡា និងគោរពច្បាប់ទីភ្នាក់កម្ពុជាប្រឆាំងដូប៉ាទៀត។


លោកស្រី អេមី សារីរ៉ុម ហម បានប្រាប់ឲ្យដឹងថា លិខិតឧទ្ទេសនាមមួយដោយទទួលបានអនុញ្ញាតដោយលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធបានបញ្ជូនប្រតិភូ ចៅក្រម គ្រូបង្វឹក និងកីឡាករ នៃសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ដូចមាន រាយនាមខាងក្រោម ត្រូវបានអនុញ្ញាតឲ្យទៅចូលរួមការប្រកួតជ្រើសរើសជើងឯកកីឡាកាយវប្បកម្មអាស៊ីអាគ្នេយ៍ SOUTH EAST ASIAN BODYBUILDING AND PHYSIQUE SPORTS CHAMPIONSHIPS 2024 19 ១៨ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នៅប្រទេសឡាវ។


លោកស្រី អេមី បានបន្ថែមទៀតថា កីឡាករកាយវប្បកម្មកម្ពុជាដ៏ឆ្នើមដែលតំណាងឲ្យប្រទេស និងប្រជាជនកម្ពុជាចូលរួមប្រកួតលក្ខណៈអន្តរជាតិនានាស្របច្បាប់មានលិខិតឧទ្ទេសនាមចេញដោយក្រសួងអប់រំ យុវជន និងកីឡា និងគោរពច្បាប់ទីភ្នាក់កម្ពុជាប្រឆាំងដូប៉ា ដោយរូបលោកស្រី និងកីឡាករ-កីឡាការិនីកាយវប្បកម្មកម្ពុជា គឺប្រយុទ្ធប្រឆាំងនឹងសារធាតុហាមឃាត់ក្នុងកីឡា។


នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ សហព័ន្ធកីឡា កាយវបក្បកម្ម និង លំហាត់ប្រាណកម្ពុជា បានអញ្ជើញអ្នក ជំនាញ ផ្នែកសារធាតុហាមឃាត់ ក្នុងកីឡា (Doping) មកពីទីភ្នាក់ងារកម្ពុជា ប្រឆាំងនឹងដូប៉ា (CADA) ដើម្បីបង្រៀនដល់សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡាកាយវប្បកម្ម និងលំហាត់ប្រាណ ថ្នាក់មូលដ្ឋានជំនាន់ទី២ និង៣។


លោក ព្រំ វណ្ណារឿន ជាអនុប្រធានទីភ្នាក់ងារកម្ពុជាប្រឆាំងនឹងដូប៉ា (CADA)បានប្រាប់ឲ្យដឹងថា សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រធានសហព័ន្ធកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជាដែលបានអញ្ជើញរូបលោកមកបង្រៀនអំពីច្បាប់ហាមឃាត់ការប្រើប្រាស់សារធាតុហាមឃាត់ក្នុងវិស័យកីឡា(Doping) ដល់មន្រ្តីសហព័ន្ធ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីរបស់លោក ពីព្រោះថា មន្រ្តីសហព័ន្ធ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីទំាងអស់ត្រូវយល់ដឹងឲ្យកាន់តែច្បា ស់ដើម្បីឲ្យពួកគាត់ជៀស វាងការប្រើប្រាស់ពីសារធាតុហាមឃាត់ក្នុងកីឡា (Doping) ពីផលប៉ះពាល់នៃប្រើប្រាស់សារធាតុ Doping ទំាងនេះ ។


លោកអនុប្រធានទីភ្នាក់ងារកម្ពុជាប្រឆាំងនឹងដូប៉ា (CADA) បានបន្តថា កីឡាករ-កីឡាការិនីទំាងអស់ក្នុងប្រទេសកម្ពុជាត្រូវតែគោរព និងដើរតាមច្បាប់ប្រឆាំងនឹងពីសារធាតុហាមឃាត់ក្នុងកីឡា (Doping) ពិភពលោក ។ ការបង្កើតក្លិបមួយចំនួនមិនបានគោរពច្បាប់ប្រឆាំងនឹងពីសារធាតុហាមឃាត់ក្នុងកីឡា (Doping) ពិភពលោកមានផលប៉ះពាល់ប្រទេសជាតិថ្ងៃក្រោយ។ ជំឈានទី១ ត្រូវបង្រៀនឲ្យពួកគាត់យល់ពី Doping ពីព្រោះ Doping សារធាតុ និងវិធីសាស្រ្តហាមឃាត់ក្នុងកីឡា ហើយនិយាយទៅលើវិស័យកីឡាគ្រប់ប្រភេទ ទំាងកីឡាដើម្បីសុខភាព និងកីឡាអាជីព ។


ដោយ៖លី ភីលីព

Most Popular

To Top