កូរ៉េខាងត្បូង ៖នេះយោងតាមការ ចេញផ្សាយពីគេហទំព័រ koreajoongangdaily បានប្រាប់ឲ្យដឹងថា កីឡាករបាល់ទាត់ឆ្នើម កូរ៉េខាងត្បូង Son Heung-min ដែលទើបនឹងឈ្នះពានរង្វាន់អាជីព ដំបូងរបស់លោក បានត្រឡប់មកប្រទេសកូរ៉េវិញ ជាមួយនឹង ស្នាមញញឹមដ៏ភ្លឺស្វាង និង ស្លាកស្នាមអាចមើលឃើញ ជាសញ្ញានៃជ័យជម្នះ ដែលរកបានយ៉ាងលំបាក ក្នុងអាជីបរបស់លោក។
ប្រធានក្រុមបាល់ទាត់ជម្រើសជាតិ កូរ៉េខាងត្បូង និងសមាជិកក្រុមបាល់ទាត់ Tottenham Hotspur បានមកដល់អាកាស យានដ្ឋានអន្តរជាតិ Incheon កាលពីរសៀលថ្ងៃអង្គារ បន្ទាប់ពីការបញ្ចប់នៃរដូវកាល ២០២៤-២៥ ។
លោកបានពាក់អាវយឺតពណ៌ស និងអាវខោប៊យពណ៌ខៀវ និង ខោពណ៌ខ្មៅ លោក Son ត្រូវបានស្វាគមន៍ ដោយការអបអរពីអ្នកគាំទ្រ ខណៈលោកដើរចេញពីច្រកចូល ។ ស្នាមប្រេះដែលបន្សល់ទុក នៅលើថ្ងាសរបស់លោក ក្នុងអំឡុងពេល នៃការអបអរសាទររបស់ក្រុម នៅតែអាច មើលឃើញដដែល ជាស្លាកស្នាមដ៏រុងរឿងចាប់ តាំងពីពេលដែលលោកចូល ប្រឡូកវិស័យបាល់ទាត់។
ញញឹមយ៉ាងស្រស់កីឡាករបាល់ទាត់ ឆ្នើមកូរ៉េខាងត្បូង Son Heung-min គ្រវីដៃទៅកាន់អ្នកគាំទ្រ ជុំវិញដោយបុគ្គលិក សន្តិសុខ លោកបានធ្វើដំណើរ ឆ្លងកាត់ស្ថានីយ ប៉ុន្តែបានផ្អាកដើម្បីស្វាគមន៍ អ្នកគាំទ្រដែលស្រែក ហៅលោក។ លោកបានទទួលលិខិតជូនពរ និងអំណោយដោយចាប់ដៃជាមួយអ្នកគាំទ្រជាច្រើន៕
