The Goal ចេញផ្សាយ នៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករ Marcus Rashford គឺនឹងកាន់តែកៀកមែនទែន ហើយក្នុងការចូលរួម ជាមួយនឹងក្លឹបអេស្បាញ Barcelona ខណៈដែលការចរចា នៅបន្តធ្វើនៅឡើយនោះ។
ក្នុងពេលជាមួយគ្នានេះ កីឡាករអង់គ្លេសរូបនេះ ត្រូវបានគេមើល ឃើញថា បានចាប់ផ្តើមចុច Follow ទាំងគណនេយ្យ របស់ក្លឹប Barcelona និងគណនេយ្យ របស់កីឡាករ Lamine Yamal នៅលើបណ្តាញសង្គម Instagram ទៀតផង។
រដូវក្តៅនេះត្រូវបានគេជឿជាក់ថា នឹងក្លាយទៅជាពេលវេលាចុង ក្រោយក្នុងនាមជាកីឡាករ របស់ក្លឹប Man UTD ហើយបន្ទាប់ពីបានចាកចេញ ជាមួយនឹងកុងត្រាខ្ចី ជើងលេងឲ្យ Aston Villa ស្ទើរពេញមួយរដូវកាលកន្លងមក៕
ប្រែសម្រួល៖ស៊ុនលី
