កីឡា

លោក កែវ រស់ ៖ កីឡាករ-កីឡាការិនី វាយសី ៣ នាក់ និងគ្រូបង្វឹកត្រៀមខ្លួន ចូលរួមការប្រកួតកីឡា សាកលវិទ្យាល័យ រដូវក្ដៅពិភពលោក លើកទី៣២ ឆ្នាំ២០២៥ នៅអាល្លឺម៉ង់

ភ្នំពេញ៖ កីឡាករ-កីឡាការិនីវាយសី ៣ នាក់ និងគ្រូបង្វឹក បានត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាសាកលវិទ្យាល័យ រដូវក្ដៅពិភពលោក លើកទី៣២ ឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Rhine-Ruhr ប្រទេសអាល្លឺម៉ង់នាពេលខាងមុខនេះ ខណៈកម្ពុជាបានបញ្ជូនកីឡាចំនួន ៦ ប្រភេទកីឡារួមមានកីឡាតេក្វាន់ដូ WT កីឡាគុនដាវ កីឡាហែលទឹក កីឡាអត្តពលកម្ម កីឡាវាយសី និងកីឡាយូដូ។

លោក កែវ រស់ អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជា បានមានប្រសាសន៍ថា មុនចេញទៅចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាសាកលវិទ្យាល័យ រដូវក្ដៅពិភពលោកលើកទី៣២ ឆ្នាំ២០២៥ ប្រទេសអាល្លឺម៉ង់ សហព័ន្ធបានរៀបចំព្រឹត្តិការណ៍កីឡាវាយសី Badminton Asia Southeast Asia Regional Championships 2025 ដែលនឹងប្រព្រឹត្ត ទៅពីថ្ងៃទី០៧ ដល់ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២៥ នាពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោយពីចប់ការ ប្រកួតកីឡាករ-កីឡាការិនី វាយសី និងគ្រូបង្វឹកនឹង ចេញទៅការប្រកួតអាល្លឺម៉ង់តែម្តង ។

ការប្រកួតខាងលើនេះ ដោយបានអនុញាតពីក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធមានកីឡាករ-កីឡាការិនីវាយសី ៣ នាក់ និងគ្រូបង្វឹក ក្នុងនោះកីឡាការិនី ១ នាក់ សុទ្ធតែក្រុមអត្តពលិកឆ្នើមរបស់សហព័ន្ធ ដឹកនាំដោយគ្រូ ព្រុំ សារ៉ាវុធ ហើយកីឡាករ-កីឡាការិនីវាយសី ៣ នាក់បានធ្វើការហ្វឹកហាត់យ៉ាងសកម្មអស់រយៈពេល ៤ ខែ បន្ទាប់ពីទទួលដំណឹងពីក្រសួងអប់រំ ។

លោកអគ្គលេខាធិការ បានបន្តថា ការប្រកួតកីឡាសាកលវិទ្យាល័យរដូវក្ដៅពិភពលោកមានសារសំខាន់ណាស់ចំពោះកីឡាករវាយសីកម្ពុជា ក៏ជាស្ទាប់ស្ទង់សមត្ថភាព និងបច្ចេកទេសដើម្បីត្រៀមខ្លួនម្តងទៀតសម្រាប់ព្រឹត្តិការណ៍កីឡា SEA GAME លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃដែលនឹងប្រព្រឹត្តិចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៥។

កីឡាសាកលវិទ្យាល័យរដូវក្ដៅពិភពលោកដឹកនាំក្រោមការ លោក កែ ប៊ុនខៀង រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងប្រធានប្រតិភូ លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងអនុប្រធានប្រតិភូ លោក ព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួង អយក និងជានាយបេសកកម្មលោក ឈុន ចាន់ធូ អគ្គនាយករង និងនាយរងបេសកកម្ម លោក លោក បឹង គឹមតោ ប្រធាននាយកដ្ឋានសិស្ស និងនិស្សិត អនុប្រធាននាយកដ្ឋាន.រពសក ទទួលបន្ទុករដ្ឋបាល លោក ឈឹម សំបឿនប្រធានការិយាល័យកិច្ចការទូទៅ នា.អកសន ទទួលបន្ទុកហិរញ្ញវត្ថុ និងលោក ជឹម ផល្ល មន្ត្រីពេទ្យ៕
ដោយ៖លី ភីលីព

Most Popular

To Top