កីឡា

CR7 កំពុងពិចារណាកុងត្រារយៈពេលខ្លីដើម្បីអាចមានឳកាសលេងនៅពាន Club World Cup

afp

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករ Cristiano Ronaldo រំពឹងទុកថានឹងអាចចាកចេញពីក្លឹប Al Nassr និងចូលរួមជាមួយនឹងក្លឹបថ្មីមួយដែលមានសិទ្ធក្នុងការលេងនៅក្នុងពានរង្វាន់ Club World Cupនារដូវកាលក្រោយ។

គេជឿជាក់ថាក្រោយចប់កុងត្រាជាមួយនឹង Al Nassr កីឡាករវ័យ៤០ឆ្នាំរូបនេះនឹងត្រូវសម្រេចចិត្តចាកចេញហើយនឹងស្វែងរកកុងត្រារយៈពេលខ្លីណាមួយ ដើម្បីអាចមានសិទ្ធក្នុងការបង្ហាញខ្លួនលេងក្នុងពានរង្វាន់ Club World Cup។

ក្នុងនោះគេមើលឃើញថាមានក្លឹបរបស់ម៉ារ៉ុក Wydad និងក្លឹបមិស៊ិកូ Monterrey​ដែលពួកគេសុទ្ធតែមានឳកាសក្នុងការបង្ហាញខ្លួនលេងនៅពានរង្វាន់ដ៏ធំមួយនេះនៅរដូវកាលក្រោយ។

គួរឲ្យដឹងដែរថានៅ Monterrey បច្ចុប្បន្នអតីតមិត្តរួមក្លឹប Real Madrid កីឡាករ Sergio Ramos ក៏កំពុងបង្ហាញវត្តមានលេងនៅទីនោះផងដែរ៕

ប្រែសម្រួល៖ ស៊ុនលី

Most Popular

To Top