The goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបមេឃខៀវ Man City កំពុងតែធ្វើការជាមួយនឹងក្រុមការងារយ៉ាងមមាញឹកដើម្បីអាចចរចាជាមួយនឹងកីឡាករចំណូលថ្មីម្នាក់ សម្រាប់មកពាក់អាវឈុតលេខ ១០ថ្មីរបស់ក្លឹប។
បច្ចុប្បន្នទោះបីជាបានខកចិត្តនឹងដំណើរការចរចាជាមួយនឹងកីឡាករ Morgan Gibbs White បន្តិចក្តីប៉ុន្តែគេជឿជាក់ថាក្លឹបនឹងមិនចុះចាញ់ឡើយប៉ុន្តែក៏កំពុងពិចារណាកីឡាករ Rayan Cherki ផងដែរ។
កីឡាករ Gibss White ដែលបច្ចប្បន្នកំពុងលេងឲ្យក្លឹប Nottingham Forest គឺជាតារាឆ្នើមខ្សែប្រយុទ្ធរបស់ក្លឹបខណៈដែល Rayan Cherki ក៏ជាកីឡាករឆ្នើមម្នាក់របស់ក្លឹបបារាំង Lyonផងដែរ។
យ៉ាងណាក្តីកន្លងមក Nottingham Forest ដែលមានវ័យ២៥ឆ្នាំគឺជាគោលដៅដែល Man City ចង់បានមុនគេហើយក៏បានប្រកាសទាមទារតម្លៃខ្លួនប្រមាណជា៨០លានផោន៕
ប្រែសម្រួល៖ ស៊ុនលី
