យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាក្លឹប AC Milan បានសម្រេចដាក់តម្លៃខ្លួន កីឡាករខ្សែប្រយុទ្ធ Rafael Leao ក្នុងតម្លៃ ប្រមាណជា ១៣០លានអឺរ៉ូខណៈដែលបច្ចុប្បន្ន Bayern Munich កំពុងចាប់អារម្មណ៍កុងត្រា កីឡាកររូបនេះជាងគេ។
យ៉ាងណាក្តី Bayern Munich នឹងមិនប្រើប្រាស់លុយ ដុំទៅចរចាជាមួយនឹង AC Milan នោះទេហើយប្រហែល ជាអ្នកនឹងពិចារណាក្នុងការដោះដូរកីឡាករខ្សែប្រយុទ្ធ Harry Kane របស់ខ្លួនជាមួយនឹងកុងត្រារបស់ Leao។
គួរឲ្យដឹងដែរថាកីឡាករ Leao វ័យ២៥ឆ្នាំរូបនេះ អាចបង្ហាញខ្លួន បានដល់ទៅ៥០ដងសម្រាប់ AC Milan កាលពីរដូវកាលមុននិងរកបាន ១២គ្រាប់ជួយមិត្តរួម ក្លឹបបាន១៣ដង៕
ប្រែសម្រួល៖ស៊ុន
