The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាកីឡាករអ្នកចាំទីអេស្បាញ David de Gea បានឈានទៅដល់ការសម្រេចចិត្តចុងក្រោយមួយក្នុងការចុះហត្ថលេខា លើកុងត្រារយៈពេលវែងជាមួយនឹងក្លឹប Fiorentina ហើយពោលគឺរហូតដល់ឆ្នាំ២០២៨។
ការបង្ហាញខ្លួនក្នុងទំរង់លេងដ៏ល្អនៅលីគកំពូល Serie A បន្ទាប់ពីអ្នកចាំទីរូបនេះបានចាកចេញពីបិសាចក្រហម Man UTD បានធ្វើឲ្យក្លឹបអ៊ីតាលីបានប្រកាសផ្តល់កុងត្រាដែលមានរយៈពេលដល់ទៅ៣ឆ្នាំជូនកីឡាកររូបនេះ។
De Gea បច្ចុប្បន្នដែលមានវ័យ៣៤ឆ្នាំទៅហើយនោះបានជួយឲ្យ Fiorentia បញ្ចប់លទ្ធផលរដូវកាលនេះជាមួយនឹងចំណាត់ថ្នាក់លេខរៀងទី៦ ក្នុងកំពូលតារាងដែលមានន័យថាពួកគេអាចលេងប្រកួតនៅក្នុងពានរង្វាន់ Conference League វគ្គជម្រុះនៅរដូវកាលក្រោយ។
គួរឲ្យដឹងដែរថា De Gea អាចធ្វើបាន Clean Sheet ចំនួន១១ប្រកួតនិងជួយសង្គ្រោះបាល់ពិន័យ ១១ម៉ែត្រចំនួន២ ដងក្នុងចំណោមបាល់ ១១ម៉ែត្រទាំង៣លើកនៅក្នុងការបង្ហាញខ្លួនទាំង៣៥ដងឲ្យ Fiorentina រដូវកាលកន្លងមកនេះ៕
ប្រែសម្រួល៖ ស៊ុនលី
