កីឡា

សិក្ខាកាម ២៥ រូប​​ បានបញ្ចប់វគ្គបំប៉ន ត្រៀមប្រកួតកីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើងឯក អាស៊ីអាគ្នេយ៍លើកទី២ ឆ្នាំ ២០២៥ ចុងខែមិថុនា នៅកម្ពុជា

ភ្នំពេញ ៖ វគ្គបំប៉ន់អាជ្ញាកណ្តាល និង ចៅក្រម និងការប្រើប្រាស់ប្រព័ន្ធ I score សម្រាប់ត្រៀមព្រឹត្តិការណ៍ប្រកួតកីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើងឯក អាស៊ីអាគ្នេយ៍លើកទី២ ឆ្នាំ ២០២៥ ក្នុងនាមម្ចាស់ផ្ទះការប្រកួត រៀបចំដោយសហព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជា បង្រៀនដោយអ្នកគ្រូ Lee sock Cheng ជាអនុប្រធានគណៈកម្មការអាជ្ញាកណ្តាលទ្វីបអាស៊ី មកពីប្រទេសម៉ាឡេស៊ីនាថ្ងទី១ មិថុនា ឆ្នាំ២០២៥ បានបញ្ចប់ដោយជោគជ័យហើយ ។

ក្នុងឱកាសពិធីបិទ ជាផ្លូវការនាថ្ងទី១ មិថុនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់លោក បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការ សហព័ន្ធកីឡា តេក្វាន់ដូ ITF កម្ពុជាតំណាងឲ្យលោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា និងអ្នកគ្រូ Lee sock Cheng ជាអនុប្រធានគណៈកម្មការអាជ្ញាកណ្តាលទ្វីបអាស៊ី មកពីប្រទេសម៉ាឡេស៊ី នៅសាលប្រជុំនាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា ។

លោក បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការ សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបានមានប្រសាសន៍ថា វគ្គអាជ្ញាកណ្តាល និងចៅក្រម និងការប្រើប្រាស់ប្រព័ន្ធ I score មានសិក្ខាកាម ចំនួន ២៥ នាក់ដើម្បីត្រៀមព្រឹត្តិការណ៍ប្រកួតកីឡាតេក្វាន់-ដូ ITF ជើងឯកអាស៊ីអាគ្នេយ៏លើកទី២ ឆ្នាំ ២០២៥ ដែលប្រព្រឹត្តិចាប់ ពីថ្ងៃទី២៧ ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ។ វគ្គបំប៉ននេះបង្រៀនដោយអ្នកគ្រូ Lee sock Cheng ជាអនុប្រធានគណៈកម្មការអាជ្ញាកណ្តាលទ្វីបអាស៊ី មកពីប្រទេសម៉ាឡេស៊ីលើការ ដាក់ពិន្ទុតាមប្រព័ន្ធអេឡិត្រូនិច៕

Most Popular

To Top