កីឡា

បិទវគ្គបណ្តុះបណ្តាលកីឡាបាល់ឱប World Rugby Pre-Level 1 Match Offidating, Rugby Ready, T1 Festival/ Workshop and World Rugby Level 1 Coaching Course

ភ្នំពេញ៖ វគ្គបណ្តុះបណ្តាល World Rugby Pre-Level 1 Match Offidating, Rugby Ready, T1 Festival/ Workshop and World Rugby Level 1 Coaching Course ដែលបានប្រព្រឹត្តអស់រយៈពេល ៤ ថ្ងៃចាប់ថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ បង្រៀនដោយលោក Mahfizul Islan ជាទីប្រឹក្សាអភិវឌ្ឍន៍កីឡាបាល់ឱបទ្វីបអាស៊ី នៃ Asia Rugby រៀបចំដោយសហព័ន្ធកីឡាបាល់ឱបកម្ពុជាបានបញ្ចប់ជាផ្លូវការហើយ។

ក្នុងឱកាសពិធីបិទវគ្គបណ្តុះបណ្តាលដែលរៀបចំដោយសហព័ន្ធកីឡាបាល់ឱបកម្ពុជាក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភរបស់ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញពីសំណាក់ លោក លន់ សាមឌី ប្រធានសហព័ន្ធកីឡាបាល់ឱបកម្ពុជា លោក វ៉ា វណ្ណៈ អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡាតំណាងលោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា លោក ងិន សុបញ្ញា ប្រធាននាយកដ្ឋានរដ្ឋបាលតំណាងលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក Mahfizul Islam ទីប្រឹក្សាអភិវឌ្ឍន៍បាល់ឱបអាស៊ី។

លោក ពេជ្រ រតនា ជាអគ្គលេខាធិការបានប្រាប់ឲ្យដឹងថា វគ្គបណ្តុះបណ្តាល World Rugby Pre-Level 1 Match Offidating, Rugby Ready, T1 Festival/ Workshop and World Rugby Level 1 Coaching Course យើងបែងចែកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកជា៣វគ្គ គឺវគ្គទី Workforce development វគ្គទី២ T1 Rugby festival, Rugby ready and Pre-L1 match officiate course និងវគ្គទី៣ World rugby level 1 coaching course។

វគ្គនេះមានសក្ខាកាមចូលរួមចំនួន ២៦ នាក់ ក្នុងនោះមានស្រី ១១ នាក់ និងបុរស ១៥នាក់មកពីមកពីខេត្តបាត់ដំបង អង្គាការបាល់ឱបកម្ពុជា ក្លឹបបាល់ឱប គោជល់ ក្លឹបបាល់ឱប ក្របីព្រៃ ក្លឹបបាល់ឱប អនន្តៈ ក្លឹបបាល់ឱប ស៊ីសុវត្តិ ក្លឹបបាល់ឱប ស្រ្តីផ្កាឈូក ក្លឹបបាល់ឱប ត្បូងឃ្មុំ និង សមាជិកប្រតិបិត្ត ៥នាក់
អគ្គលេខាធិការបានបន្តថា បន្ទាប់ពីបញ្ចប់វគ្គសិសក្សារយៈពេល៤ថ្ងៃកន្លងទៅនេះ យើងទទួលបានលទ្ធិផលជាទីពេញចិត្ត ដោយ ៨៥ ភាគរយទទួលបាននិទ្ទេសល្អ ១០ ភាគរយទទួលបាននិទ្ទេសល្អបង្កួរ និង៥ភាគរយទទួលបាននិទ្ទេស ល្អមធ្យម។ លោកសង្ឃឹមថា លោកគ្រូ អ្នកគ្រូដែលបានបញ្ចប់វគ្គនេះ នឹងពាំនាំយកចំណេះដឹង បទពិសោធន៍ ទាំងអស់ ទៅបង្រៀន និង ផ្សព្វផ្សាយ វិស័យកីឡាបាល់ឱបនេះ បន្តដល់ប្អូនៗជំនាន់ក្រោយ នៅតាមសាលារៀន ភូមិ ស្រុក របស់អ្នកទាំងអស់គ្នា អោយបានស្គាល់ កាន់តែច្រើន ទូរទាំងព្រះរាជាណាចក្រកម្ពុជា និងឆាកអន្តរជាតិផងដែរ។

ដោយ៖ លី ភីលីព

Most Popular

To Top