កីឡា

Emi Martinez ចាប់ផ្តើមមានព័ត៌មានផ្ទេរ ទៅចូលរួមជាមួយ នឹងបិសាចក្រហម Man UTD

RT News

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាអ្នកចាំទីអាហ្សង់ទីន Emi Martinez បានបំបែកចេញពីភាពស្ងប់ស្ងាត់ ហើយតាមរយៈព័ត៌មានដែលថាគាត់អាចផ្ទេរទៅ ចូលរួមជាមួយនឹងក្លឹបបិសាចក្រហម Man UTD ។

កីឡាកររូបនេះបានក្លាយខ្លួន ទៅជាកីឡាករលំដាប់ថ្នាក់ ពិភពលោកបន្តិចម្តង បន្ទាប់ពីបានសម្រេចចិត្តផ្ទេរ ចេញពីក្លឹបកាំភ្លើងធំ Arsenal ទៅកាន់ក្លឹប Aston Villa កាលពីឆ្នាំ២០២០ ដោយអាចបង្ហាញ ទាំងទំរង់លេងនៅ ជម្រើសជាតិ ផងនិងនៅក្លឹបផងបានយ៉ាងអស្ចារ្យ។

បច្ចុប្បន្នក្នុងវ័យ៣២ឆ្នាំ ទៅហើយក្តី Martinez នៅតែជាគោលដៅរបស់ក្លឹបមួយចំនួន ធំនៅឡើយនិងក៏កំពុង ត្រៀមរៀបចំខ្លួន ដើម្បីចាកចេញពីក្លឹប Aston Villa ផងដែរនៅរដូវក្តៅនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top