យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករខ្ចី ជើងពីក្លឹប Man City គឺកីឡាករ Kyle Walker បានបង្ហាញនូវការត្រៀមខ្លួន ដើម្បីអាចបន្តលេងឲ្យក្លឹប AC Milan បន្ថែមទៀត ខណៈដែលគ្រូបង្វឹកលោក Massimiliano Allegri ក៏កំពុងត្រៀមខ្លួនវិល ត្រឡប់ក្លឹបចាស់នេះផងដែរ ។
កីឡាករ Walker បានបង្ហាញខ្លួនលេង ឲ្យ AC Milan ចំនួន១៦ដងចាប់តាំងតែពី ពេលបានផ្ទេរមកលេងនៅ អ៊ីតាលីតាមរយៈកុងត្រារបស់ខ្ចីជើងពីក្លឹប Man City ។
បច្ចុប្បន្នកុងត្រាទិញ កីឡាករ អង់គ្លេសរូបនេះ ដាច់តែម្តងនៅមិនទាន់បានធ្វើឡើងនៅឡើយទេ ប៉ុន្តែក្លឹបប្រហែល ជាអាចនឹងចរចា ក្នុងការបន្តកុងត្រាខ្ចីជើងជំនួសវិញ។
កាន់តែច្បាស់នៅពេល ដែលគ្រូបង្វឹកលោក Pep Guardiola បានអះអាងថា កីឡាករ Walker នឹងមិនស្ថិតនៅក្នុងផែនការ ក្រុមរបស់គាត់ឡើយជាពិសេស ការប្រកួតពានរង្វាន់ Club World Cup នៅពេលខាងមុខនេះ៕
ប្រែសម្រួល៖ស៊ុនលី
