កីឡា

ក្រុមបាល់ទាត់ វិធីករកីឡាកម្ពុជា ចូលរួមកម្មវិធី «រត់ដោយ បេះដូង» ដើម្បីគាំទ្រដល់ កុមារអូទីស្សឹម នៅសាលា រៀនទន្សាយ

ភ្នំពេញ ៖ ក្រុមបាល់ទាត់ វិធីករកីឡាកម្ពុជា នាថ្ងៃទី ១ ខែមិថុនា ឆ្នាំចូលរួមរឹត្តិការណ៍រត់ សប្បុរសធម៌ « រត់ ដោយបេះដូង» ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិ អូឡាំពិក ដែលការរត់ សប្បុរសធម៌នេះមានអត្ថន័យយ៉ាងជ្រាលជ្រៅ ហើយបានផ្ដល់ឱកាសឱ្យសប្បុរសជនរាប់ រយ នាក់មកជួបជុំគ្នា បង្ហាញពីសាមគ្គីភាព ដ៏ អស្ចារ្យ ដើម្បីគាំទ្រដល់ កុមារអូទីស្សឹម នៅសាលា រៀនទន្សាយ ។
ព្រឹត្តិការណ៍នេះ ពោរពេញទៅ ការសារទរភាព សប្បាយរីករាយ និង អនុស្សាវរីយ៍ដែល មិនអាច បំភ្លេច បាន តួយ៉ាងមាននូវ ការបង្ហាញ វត្តមាន យ៉ាងពិសេសរបស់សិស្ស មកពីសាលារៀនទន្សាយ ផ្ទាល់តែម្តង។ សិស្សទាំងអស់ ត្រូវបានទទួល ស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់អ្នកចូលរួម។

ព្រឹត្តិការណ៍នេះ មានកិត្តិយសដោយមាន វត្ត មានលោក សំហេង បុរស សមាជិកគណ:អចិន្ត្រៃយ៍ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) លោក អ៊ួន បឋម (សាយ) សា្ថបនិក «រត់ជាមួយសាយ» ព្រមទាំង អ្នកស្រី សរ សុធារម្យ នាយិកាប្រតិបត្តិនៃអង្គការសាលារៀនទន្សាយ ។
កម្មវិធី «រត់ ដោយ បេះដូង» ជាព្រឹត្តិការណ៍មួយដែលបង្ហាញនូវការគាំទ្រចំពោះកុមារអូទីស្សឹម ផ្សព្វផ្សាយការយល់ដឹងឱ្យកាន់តែទូលំទូលាយ និងបង្ហាញ ស្មារតី រួបរួមមួយនៅក្នុងសហគមន៍។ គោលបំណងចម្បងនៃកម្មវិធីនេះ គឺដើម្បី រៃអង្គាសថវិកាសប្បុរសធម៌ និងផ្សព្វផ្សាយអំពីកិច្ចការងារបស់ សាលាទន្សាយ ។

ចំណែក​លោក​ ស៊ីថូ ណាថាន់​ តំណាង​ឲ្យ​ក្រុម​បាល់ទាត់​ពិធីករ​កីឡា​នៅ​កម្ពុជា​ ក៏​បាន​ដឹកនាំ​ក្រុម​របស់​លោក​ មក​ចូលរួម​ព្រឹត្តិការណ៍​សប្បុរសធម៌​ខាង​លើ​នេះ​ដែរ​ និង​បង្ហាញ​ក្ដី​រំភើប​ជា​ខ្លាំង​ដែល​ឃើញ​មាន​សាធារណៈ​ជន​ចូលរួម​ច្រើន។​ លោក​ក៏​ដូចជា​ក្រុម​ទាំង​មូល​មាន ​អារម្មណ៍​រីករាយ​ជា​ខ្លាំង​ដែល​ចូលរួម​ពិសេស​វា​បាន​បង្ហាញ​ថា ​ក្រុម​បាល់ទាត់​ពិធី​ករ​កីឡា​នៅ​កម្ពុជា ​នៅ​ជា​មួយ​កុមារៗ​ខ្សោយ​សតិបញ្ញា​ ប្រកប​ដោយ​ការ​ស្រឡាញ់​រាប់អាន​ និង​បានផ្សព្វផ្សាយ​ពី​សកម្មភាព​សប្បុរសធម៌​នៅ​កម្ពុជា ។​

ព្រឹត្តិការណ៍​រត់​ប្រណាំង​បែប​សប្បុរសធម៌​ «រត់​ដោយ​បេះដូង​» នេះ​ផ្ដួចផ្ដើម​ឡើង ​ដោយ​តារាចម្រៀង​ សាយ​ សហការ​ជា​មួយ​ សហភាពសហព័ន្ធ​យុវជន​កម្ពុជា​ (ស.ស.យ.ក)​ និង​ពហុ​កីឡដ្ឋាន​ជាតិ។​ «រត់​ដោយ​បេះដូង​» ដែល​ធ្វើ​ឡើង​កាល​ពី​ល្ងាច​ថ្ងៃ​ទី១​ ខែ​មិថុនា​ ឆ្នាំ​២០២៥​ នេះ​មាន​ការ​សាធារណៈ​ចូលរួម​ប្រហែល​ ៤០០-៥០០នាក់ ។​ ទីតាំង​រត់​ធ្វើ​ឡើង​ក្នុង​បរិវេណ​បាល់ទាត់ ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ៕

Most Popular

To Top