របារាំង៖អាជ្ញាធរបារាំង បាននិយាយ កាលពីថ្ងៃអាទិត្យថា អ្នកគាំទ្របាល់ទាត់ ២ នាក់បានស្លាប់ ហើយមន្ត្រីប៉ូលីសម្នាក់ ស្ថិតក្នុងសន្លប់ បន្ទាប់ពីការប្រារព្ធពិធីទូទាំង ប្រទេសសម្រាប់ជ័យជម្នះ ជាប្រវត្តិសាស្ត្ររបស់ក្លិបបាល់ទាត់ Paris Saint-Germain ដែលឈ្នះពានរង្វាន់ Champions League ដ៏ធំបំផុតរបស់បាល់ទាត់អឺរ៉ុប យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។
ការិយាល័យរបស់រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃបាននិយាយថា ក្មេងប្រុសអាយុ ១៧ ឆ្នាំម្នាក់ត្រូវបានចាក់សម្លាប់នៅទីក្រុង Dax ក្នុងអំឡុងពេលជប់លៀងតាមដងផ្លូវរបស់ PSG បន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីយប់ថ្ងៃសៅរ៍នៅទីក្រុង Munich ។ បុរសម្នាក់បានស្លាប់នៅទីក្រុងប៉ារីស នៅពេលដែលម៉ូតូរបស់គាត់ ត្រូវបានរថយន្តបុកក្នុង អំឡុងការប្រារព្ធពិធី PSG ។
ហេតុការណ៍អ្នកទាំង ២ កំពុង ត្រូវបានស៊ើបអង្កេត។ ខណៈប៉ូលិសជាតិបាននិយាយថា មន្ត្រីប៉ូលីសម្នាក់ត្រូវបានបាញ់ ដោយចៃដន្យដោយកាំជ្រួចនៅក្នុងទីក្រុង Coutance ភាគពាយព្យនៃប្រទេសបារាំង ហើយត្រូវបានដាក់ក្នុងសន្លប់សិប្បនិម្មិត ដោយសារតែរបួសភ្នែកធ្ងន់ធ្ងរ។
មនុស្សរាប់រយនាក់ត្រូវបាន ចាប់ខ្លួន ក្នុងការប្រារព្ធពិធីនេះ ដែលភាគច្រើនមានសន្តិភាព ប៉ុន្តែបានក្លាយទៅជាអំពើហឹង្សា ក្នុងតំបន់មួយចំនួន។ ក្រុមនេះត្រូវបានគេរំពឹងថា នឹងវិលទៅកាន់ក្បួនដង្ហែដ៏ធំមួយ នៅលើកីឡដ្ឋាន Champs-Elysees នៅថ្ងៃអាទិត្យបន្ទាប់ពីបានលើកពាន Champions League ជាលើកដំបូងរបស់ខ្លួន ដែលបានទទួលជ័យជម្នះ ៥-០ លើ Inter Milan។
ប៉ូលីសបានបន្តថា នៅលើកំពូលនៃមហាវិថី Champs-Élysées កាណុងបាញ់ទឹកត្រូវ បានប្រើដើម្បីការពារ Place de l’Étoile នៅជិត Arc de Triomphe ។ ហ្វូងមនុស្សយ៉ាងច្រើនដែលមិន មើលការប្រកួតបានព្យាយាម រុញច្រានរបាំងដើម្បីទាក់ទងប៉ូលីស។
គិតត្រឹមម៉ោង 2 ព្រឹកថ្ងៃអាទិត្យ ការចាប់ខ្លួន សរុបចំនួន ២៩៤ នាក់ត្រូវបានចាប់ខ្លួន រួមទាំងមនុស្ស ៣០ នាក់ ដែលបានលួចចូលហាងស្បែកជើង មួយកន្លែងនៅ Champs-Elysées ។ ប៉ូលិសបានបន្ថែមថា រថយន្តពីរគ្រឿង ត្រូវបានគេដុតនៅជិត Parc des Princes៕
