The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបអ៊ីតាលី Inter Milan ត្រូវបានគេរាយការណ៍កំពុងចង់បានកីឡាករខ្សែប្រយុទ្ធ Marcus Rashford ដើម្បីរៀបចំទំរង់ប្រយុទ្ធឡើងវិញ នៅរដូវកាលក្រោយ។
យ៉ាងណាក្តីក្លឹបនេះ នឹងត្រូវប្រឈមមុខទៅនឹងការចង់បានពីក្លឹប Barcelona ផងដែរខណៈដែលបច្ចុប្បន្នកីឡាកររូបនេះ កំពុងលេងខ្ចីជើងនៅក្លឹប Aston Villa នៅឡើយក្នុងពេល ដែលកុងត្រាជាមួយនឹងក្លឹប Man UTD មិនទាន់ដាច់ស្រឡះ។
រដូវក្តៅខាងមុខនេះ Inter នឹងចូលរួមប្រជែង ក្នុងការចរចានាំយកខ្សែ ប្រយុទ្ធរូបនេះមកចូលរួមក្លឹប ដោយក្នុងនោះអាចនឹងបង្កើនប្រាក់កម្រៃ ឲ្យកីឡាករវ័យ២៧ឆ្នាំរូបនេះ ក្នុងទំហំដ៏ច្រើនមួយ៕
ប្រែសម្រួល៖ស៊ុនលី
