កីឡា

អ្នកជំនាញកីឡាតេក្វាន់ដូ WT ជនជាតិកូរ៉េខាងត្បូងចំនួន ៦រូបមកបង្ហាត់បង្រៀនរបៀបការពារខ្លួនដល់គ្រូបង្វឹក និងមន្រ្តីកងកម្លាំង

ភ្នំពេញ៖ ខេមសហព័ន្ធកីឡាតេក្វាន់ដូ បណ្ឌិត្យសភាតេក្វាន់ដូកម្ពុជាបានសហការស្ថាប័ន KUKKIWON នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ បានបើកសិក្ខាសាលាស្តីពីរបៀបការពារខ្លួនពីស្ថាប័នគុកគីវ៉ុន ឆ្នាំ២០២៥ “Kukkiwon Self Defense Seminar” បង្ហាត់បង្រៀនដោយគ្រូឧទ្ទេសជនជាតិកូរ៉េខាងត្បូងចំនួន ៦រូប ដឹកនាំដោយលោក CHOI YONG SOK តំណាងស្ថាប័ន KUKKIWON នៅសាលហ្វឹកហាត់តេក្វាន់ដូ ប៊ូយ៉ុង-ខ្មែរក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា។


សិក្ខាសាលាស្តីពីរបៀបការពារខ្លួនពីស្ថាប័នគុកគីវ៉ុន ឆ្នាំ២០២៥ “Kukkiwon Self Defense Seminar” នេះត្រូវបានបែងចែកចេញជា ២ ផ្នែក គឺទី១ បង្រៀនដល់គ្រូបង្វឹកមកពីក្លឹបនានាក្រោមការទទួលស្គាល់ជាសមាជិកពេញសិទ្ធិមានចំនួន ១២ នាក់ហ្វឹកហាត់នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងមួយផ្នែកទៀតបង្រៀនដោយលោក CHOI YONG SOK ដល់មន្រ្តីកងកម្លាំងចំនួន ៤០ នាក់នៅសាលហ្វឹកហាត់តេក្វាន់ដូ ប៊ូយ៉ុង-ខ្មែរក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា។


សិក្ខាសាលានេះមានគោលបំណងចែករម្លែកបទពិសោធបច្ចេកទេសក្នុងការបង្ហាត់បង្រៀនលើជំនាញក្បាច់គុនតេក្វាន់ដូ WT ជំនាញក្នុងការចាប់ខ្លួន បច្ចេកទេសការពារខ្លួន ដែលស្របទៅនឹងសភាពការណ៍ជាក់ស្តែងក្នុងការរក្សាសុវត្ថិភាពផ្ទាល់ខ្លួនពេលប្រតិបត្តិការ៕

Most Popular

To Top